អ៊ីរ៉ង់អំពាវនាវឲ្យរដ្ឋអំណាច់តាលីបង់អនុវត្តវិធីបង្ខិតជិតយ៉ាងស្និទ្ធស្នាល

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Amir-Abdollahian បានសង្កត់ធ្ងន់ថា អ្វីៗដែលសំខាន់នោះគឺ ក្រុមតាលីបង់ត្រូវមានវិធីបង្ខិតជិតយ៉ាងស្និទ្ធស្នាលជាមួយប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថាន និងចាត់វិធានការចាំបាច់ដើម្បីធានាថា មិនមានការគំរាមកំហែងណាមួយពីអាហ្វហ្គានីស្ថានចំពោះប្រទេសជិតខាងទាំងនេះ។
អ៊ីរ៉ង់អំពាវនាវឲ្យរដ្ឋអំណាច់តាលីបង់អនុវត្តវិធីបង្ខិតជិតយ៉ាងស្និទ្ធស្នាល - ảnh 1កម្លាំងតាលីបង់យាមនៅកន្លែងកើតហេតុនៃករណីវាយប្រហារដោយគ្រាប់បែកនៅទីក្រុងកាប៊ុល។ (រូបថត៖ AFP/VNA)

សន្និសីទរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជិតខាងអាហ្វហ្គានីស្ថានបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែតុលាតាមប្រព័ន្ធអ៊ីនធឺរណេតផងនិងដោយផ្ទាល់ផងនៅប្រទេសអ៊ីរ៉ង់ ដែលក្នុងនោះតំណាងប្រទេស ប៉ាគីស្ថាន អ៊ូសបេគីស្ថាន តាជីគីស្ថាន និងតូមិននីស្ថានបានអញ្ជើញចូលរួមដោយផ្ទាល់ ខណៈដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងចិនចូលរួមតាមអ៊ីនធឺណិត។

ថ្លែងនៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Amir-Abdollahian បានសង្កត់ធ្ងន់ថា អ្វីៗដែលសំខាន់នោះគឺ ក្រុមតាលីបង់ត្រូវមានវិធីបង្ខិតជិតយ៉ាងស្និទ្ធស្នាលជាមួយប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថាន និងចាត់វិធានការចាំបាច់ដើម្បីធានាថា មិនមានការគំរាមកំហែងណាមួយពីអាហ្វហ្គានីស្ថានចំពោះប្រទេសជិតខាងទាំងនេះ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា ភាគីនានាអាចនាំចេញ "ទិដ្ឋភាពកាន់តែច្បាស់លាស់ជាង" អំពី ស្ថានភាពបច្ចុប្បន្ននៅអាហ្វហ្គានីស្ថាន នឹងបំណងប្រាថ្នារបស់ប្រទេសជិតខាងដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែការវិវត្តន៍នៅក្នុងប្រទេសនេះ។

ពាក់ព័ន្ធនឹងស្ថានការណ៍នៅអាហ្វហ្គានីស្ថាន រដ្ឋមន្ត្រីការបរទេសលោក Amir-Abdollahian បានអះអាងថា អ៊ីរ៉ង់បានគាំទ្រការបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយមានការចូលរួមពីក្រុមជនជាតិនិងសាសនាទាំងអស់នៅអាហ្វហ្គានីស្ថាន ផ្អែកលើកិច្ចសន្ទនារវាងបណ្តាក្រុមទាំងនេះ ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ