អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងបារាំង បន្តរក្សាវត្តមានកងទ័ពនៅ ម៉ាលី ទោះបីមានរដ្ឋប្រហារក៏ដោយ

(VOVWORLD) - ការចូលរួមរបស់អឺរ៉ុបក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិនៅម៉ាលី (MINUSMA) និងយុទ្ធនាការ Barkane របស់បារាំងចាប់តាំងពីឆ្នាំ ២០១២-២០១៣ គឺ មានសារសំខាន់ណាស់។
អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងបារាំង បន្តរក្សាវត្តមានកងទ័ពនៅ ម៉ាលី ទោះបីមានរដ្ឋប្រហារក៏ដោយ - ảnh 1 ទាហានម៉ាលីនៅតាមដងផ្លូវនៃរដ្ឋធានី Bamako (រូបថត៖ AFP / VNA)

នាថ្ងៃទី ២១ សីហា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បារាំង និងអង់គ្លេសបានបញ្ជាក់ថា កងទ័ពនៃប្រទេសទាំង ៣ នឹងបន្តឈរជើងនៅ ម៉ាលី ដើម្បីបំពេញបេសកកម្មរបស់ខ្លួន ដែលដឹកនាំដោយអង្គការសហប្រជាជាតិនិងបារាំង ទោះបីមានរដ្ឋប្រហារយោធាកាលពីថ្ងៃទី ១៨ ខែសីហា ក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបាននាំចេញនៅក្នុងកិច្ចចារចាត្រីភាគីជាមួយសមភាគីអង់គ្លេស និងបារាំងនោះ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់លោកស្រី Annegret Kramp Karrenbauer បានសង្កត់ធ្ងន់ថាការចូលរួមរបស់អឺរ៉ុបក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិនៅម៉ាលី (MINUSMA) និងយុទ្ធនាការ Barkane របស់បារាំងចាប់តាំងពីឆ្នាំ ២០១២-២០១៣ គឺ មានសារសំខាន់ណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ