អាល្លឺម៉ង់ អង់គ្លេស និងបារាំងប្រឈមនឹងរលកទី ២ នៃជំងឺរាតត្បាត COVID-19

(VOVWORLD) -  កាសែត Augustsburger Allgemeine នាថ្ងៃទី ៤ ខែសីហា បានចុះផ្សាយបទសម្ភាសន៍ជាមួយលោកស្រី Susanne Johna ប្រធានអង្គការ Marburger Bund តំណាងឱ្យវេជ្ជបណ្ឌិតនៅអាល្លឺម៉ង់ ដោយដាស់តឿនឲ្យប្រជាជនគោរព បទបញ្ញត្តិរក្សាគម្លាតសង្គម ពាក់ម៉ាស់ និងអនុវត្តន៍វិធានការរក្សាអនាម័យ។
អាល្លឺម៉ង់ អង់គ្លេស និងបារាំងប្រឈមនឹងរលកទី ២ នៃជំងឺរាតត្បាត COVID-19 - ảnh 1 បុគ្គលិកសុខាភិបាលយកសំណាកធ្វើតេស្ត COVID-19 (រូបថត៖ AFP / TTXVN)

អាល្លឺម៉ង់កំពុងប្រឈមមុខនឹង រលក ទី ២ នៃជំងឺរាតត្បាត COVID-19 និងគ្រោះអាសន្នដោយសារប្រជាជនមិនគោរពបទបញ្ញត្តិរក្សាគម្លាតសង្គម។ ជាក់ស្ដែង កាសែត Augustsburger Allgemeine នាថ្ងៃទី ៤ ខែសីហា បានចុះផ្សាយបទសម្ភាស ន៍ជាមួយលោកស្រី Susanne Johna ប្រធានអង្គការ Marburger Bund តំណាងឱ្យវេជ្ជបណ្ឌិត នៅអាល្លឺម៉ង់ ដោយដាស់តឿនឲ្យប្រជាជនគោរព បទបញ្ញត្តិរក្សាគម្លាតសង្គម ពាក់ម៉ាស់ និងអនុវត្តន៍វិធានការរក្សាអនាម័យ។

ក្នុងពេលនោះ យោងតាមការសិក្សាស្រាវជ្រាវរបស់អង់គ្លេស និងបារាំងបានឲ្យដឹងថា ប្រទេសទាំងនេះនឹងប្រឈមរលកទី ២ នៃជំងឺរាតត្បាត COVID-19 ក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងាឆ្នាំ នេះ ប្រសិនបើមិនអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ