អាល្លឺម៉ង់មានបំណងស្ដារឡើងវិញនូវទំនាក់ទំនងជាមួយរុស្ស៊ីជាបណ្ដើរៗ

(VOVWORLD) -អាល្លឺម៉ង់ និងរុស្ស៊ីដើរតួនាទីជាដៃគូក្នុងការដោះស្រាយជម្លោះ ព្រមទាំងជាសសរទ្រូងសំខាន់ ១ ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។
អាល្លឺម៉ង់មានបំណងស្ដារឡើងវិញនូវទំនាក់ទំនងជាមួយរុស្ស៊ីជាបណ្ដើរៗ - ảnh 1 អាល្លឺម៉ង់មានបំណងស្ដារឡើងវិញនូវទំនាក់ទំនងជាមួយរុស្ស៊ីជាបណ្ដើរៗ

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Mass បានសម្ដែងក្ដីសង្ឃឹមភ្ជាប់កិច្ចសន្ទនាឡើងវិញ និងស្ដារឡើងវិញនូវទំនាក់ទំនងជាមួយរុស្ស៊ីជាបណ្ដើរៗ បន្ទាប់ពីការបណ្ដេញអ្នកការទូត ដែលទាក់ទិននឹងករណីបំពុលអតីតចារបុរស លោក Sergei Skripal និងកូនស្រីរបស់លោក នៅអង់គ្លេស។ នាថ្ងៃទី ១ មេសា កាសែត Bil am Sonntag បានដកស្រង់សម្ដីរបស់លោក Heiko Mass ដោយចាត់ទុកថា៖ អាល្លឺម៉ង់ និងរុស្ស៊ីដើរតួនាទីជាដៃគូក្នុងការដោះស្រាយជម្លោះ ព្រមទាំងជាសសរទ្រូងសំខាន់ ១ ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ អាល្លឺម៉ង់ត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចសន្ទនា និងស្ដារឡើងវិញនូវទំនាក់ទំនងជាបណ្ដើរៗ ប្រសិនបើរុស្ស៊ី ត្រៀមខ្លួនជាស្រេចផងដែរ។

ទោះជាយ៉ាងណាក្ដី លោក Heiko Mass ក៏បានការពារសេចក្ដីសម្រេចចិត្តស្ដីពីការបណ្ដេញអ្នកការទូតរុស្ស៊ី ដោយចាត់ទុកថា៖ នេះគឺជាកាយរិការដើម្បីបញ្ជាក់សាមគ្គីភាពជាមួយសម្ព័ន្ធមិត្តអង់គ្លេស។ សូមរំលឹកឡើងវិញថា៖ កាលពីសប្ដាហ៍កន្លងទៅ អង់គ្លេសបានបណ្ដេញអ្នកការទូតរុស្ស៊ីចំនួន ៤ រូប ដោយបង្ខំឲ្យរុស្ស៊ីមានកាយវិការតបតវិញស្រដៀងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ