អូស្ត្រាលីថ្កោលទោសចំពោះ “សកម្មភាពបង្ខិតបង្ខំ” របស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - នៅថ្ងៃទី ២ ខែសីហា រដ្ឋាភិបាលអូស្ត្រាលី បានសម្តែងនូវការប្រឆាំងជាផ្លូវការចំពោះសកម្មភាពនាពេលថ្មីៗរបស់ចិនទៅលើសមុទ្រខាងកើត ក្នុងនោះមានសកម្មភាពដែលប្រទេសចិនរារាំងការរុករកប្រេងឧស្ម័នរបស់វៀតណាម។
អូស្ត្រាលីថ្កោលទោសចំពោះ “សកម្មភាពបង្ខិតបង្ខំ” របស់ចិននៅសមុទ្រខាងកើត - ảnh 1 រដ្ឋមន្រ្តីក្រសួងការបរទេស អូស្រ្តាលី លោកស្រី MarisePayne (រូបថត៖ The Australia)

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានធ្វើឡើងនាថ្ងៃទី ២ ខែសីហានៅទីក្រុងបាង កក (ប្រទេសថៃ) រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក MikePompeo រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Taro Kono និងរដ្ឋមន្រ្តីក្រសួងការបរទេស អូស្រ្តាលី លោកស្រី MarisePayne បានអំពាវនាវឱ្យប្រទេសចិនបញ្ឈប់ «សកម្មភាពបង្ខិនបង្ខំ» ជាឯកតោភាគីរបស់ខ្លួននៅក្នុងសមុទ្រខាងកើត។ សេចក្តីថ្លែងការណ៍នេះបានសម្តែងការព្រួយបារម្ភអំពីការដាក់ពង្រាយប្រព័ន្ធមីស៊ីល      ទំនើបៗរបស់ចិននៅសមុទ្រខាងកើត ហើយមានរបាយការណ៍គួរឱ្យទុកចិត្តបានបង្ហាញថា ប្រទេសនេះបានរារាំងគម្រោងរុករកប្រេងឧស្ម័នរបស់វៀតណាម ដែលបានដំណើរការជាយូរណាស់មកហើយ។ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង៣បានប្រកាសថានឹងបង្កើនទំនាក់ទំនងភាពជាដៃគូ ដើម្បីលើកកម្ពស់សន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីបានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមបានបង្ហាញពីការប្តេជ្ញាយ៉ាងខ្លាំងក្លារបស់អាមេរិក ជប៉ុននិងអូស្រ្តាលីក្នុងការគោរពច្បាប់អន្តរជាតិនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ