អូស្ត្រាលីផ្តល់ជំនួយជាង ៧៨ លានដុល្លារអូស្ត្រាលីសម្រាប់វៀតណាម

(VOVWORLD) -គោលដៅនៃជំនួយលើកនេះ គឺដើម្បីកាត់បន្ថយការពឹងផ្អែករបស់បណ្ដាប្រទេសកោះទៅលើចិនតាមរយៈការខ្ចីប្រាក់កម្ចីដើម្បីអនុវត្តន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធ។

នាយប់ថ្ងៃទី ២ ខែមិសា រដ្ឋមន្រ្តីរតនាគារអូស្រ្តាលី លោក Josh Frydenberg បានប្រកាសផែនការសម្រាប់ឆ្នាំសារពើពន្ធ ២០១៩ - ២០២០ ដោយរក្សាជំនួយឧបត្ថម្ភសម្រាប់វៀតណាមដដែល ក្នុងបរិបទដែលអូស្ត្រាលីបានកាត់បន្ថយប្រភពជំនួយអភិវឌ្ឍន៍ទូទៅ។

តាមផែនការឆ្នាំសារពើពន្ធ ២០១៩ - ២០២០ ចែងថា អូស្ត្រាលីផ្ដល់ជំនួយបរទេសជាង ៤ ពាន់លានដុល្លារអូស្ត្រាលី កាត់បន្ថយជាង ១០០ លានដុល្លារអូស្ត្រាលី បើប្រៀបធៀបនឹងឆ្នាំទៅមិញ។ ក្នុងនោះ បណ្ដាប្រទេសកោះប៉ាស៊ីហ្វិក គឺជាតំបន់ដែលទទួលបានជំនួយច្រើនបំផុត ពោលគឺ ១,៤ ពាន់លានដុល្លារអូស្ត្រាលី។ គោលដៅនៃជំនួយលើកនេះ គឺដើម្បីកាត់បន្ថយការពឹងផ្អែករបស់បណ្ដាប្រទេសកោះទៅលើចិនតាមរយៈការខ្ចីប្រាក់កម្ចីដើម្បីអនុវត្តន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធ។

គួរបញ្ជាក់ថា អូស្ត្រាលីបានផ្ដល់ ជំនួយអភិវឌ្ឍន៍សម្រាប់វៀតណាមក្នុងឆ្នាំសារពើពន្ធ ២០១៩ - ២០២០ នៅតែមានកម្រិតស្ថិរភាព ពោលគឺជាង ៧៨ លានដុល្លារអូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ