អូស្ត្រាលីផ្តល់ជំនួយជាង៦,៥លាន AUD ដើម្បីកែលំអរបរិយាកាសអាជីវកម្មនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី១៣ធ្នូ រដ្ឋាភិបាលអូស្ត្រាលី និងក្រសួងផែនការ  វិនិយោគ វៀតណាម  បានចាប់ផ្តើមដាក់អោយដំណើរការកម្មវិធី Aus4 Reform -កម្មវិធីនេះអូសបន្លាយ ក្នុង រយៈពេល៤ឆ្នាំ សំដៅលើកកំពស់ទិន្នផលនិងលក្ខណះប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចវៀតណាម។
អូស្ត្រាលីផ្តល់ជំនួយជាង៦,៥លាន AUD ដើម្បីកែលំអរបរិយាកាសអាជីវកម្មនៅវៀតណាម - ảnh 1

អូស្ត្រាលីផ្តល់ជំនួយជាង៦,៥លាន AUD ដើម្បីកែលំអរបរិយាកាសអាជីវកម្មនៅវៀតណាម

នាថ្ងៃទី១៣ធ្នូ រដ្ឋាភិបាលអូស្ត្រាលី និងក្រសួងផែនការ វិនិយោគវៀតណាម បានចាប់ផ្តើមដាក់អោយដំណើរការកម្មវិធី Aus4 Reform -កម្មវិធីនេះអូសបន្លាយក្នុងរយៈពេល៤ឆ្នាំ សំដៅលើកកំពស់ទិន្នផលនិងលក្ខណះប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចវៀតណាម។

          ជាក់ស្ដែង អូស្ត្រាលីនឹងជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាមនូវទឹកប្រាក់ចំណួន៦,៥លានAUD ដើម្បីអនុវត្តគោលដៅកែលំអរបរិយាកាសអាជីវកម្ម និងនាំវៀតណាមខិតជិតនឹងខឿនសេដ្ឋកិច្ចទីផ្សារ។ Aus4 Reform  នឹងជួយឧបត្ថម្ភការកសាង និងអនុវត្តគោលនយោបាយសេដ្ឋកិច្ច ច្បាប់និងរបៀបរបបសំខាន់ៗ ជួយអោយខឿនសេដ្ឋកិច្ចវៀតណាមអាចពង្រីកបានសក្ដានុភាពរបស់ខ្លួន។ ការផ្តួចផ្តើមគំនិតនេះក៏នឹងបង្កើនទំនាក់ទំនងរវាងអូស្ត្រាលីជាមួយវៀតណាម ក្នុងវិស័យចែករំលែកបទពិសោធន៍ជំនាញ។ ការជួយឧបត្ថម្ភនេះរបស់អូស្ត្រាលីនឹងជួយអោយសហគ្រាសវៀតណាមចំនួនមួយលានអង្គភាពបានចុះបញ្ជីពាណិជ្ជកម្មថ្មី នាឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ