អូស្ត្រាលីរៀបចំផែនការបើកច្រកទ្វារព្រំដែនសម្រាប់និស្សិតនិង​​ពាណិជ្ជករបរទេស

(VOVWORLD) - ប្រទេសអូស្ត្រាលីកំពុងពិចារណាលើផែនការបើកច្រកទ្វារព្រំដែនសម្រាប់និស្សិត និងពាណិជ្ជករបរទេសឱ្យចូលក្នុងប្រទេសនេះ។
អូស្ត្រាលីរៀបចំផែនការបើកច្រកទ្វារព្រំដែនសម្រាប់និស្សិតនិង​​ពាណិជ្ជករបរទេស - ảnh 1 ប្រជាជននៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី (រូបថត៖ THX / TTXVN)

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អូស្ត្រាលីលោក Greg Hunt នាថ្ងៃទី ១៤ ខែមិថុនា បានឲ្យដឹងថា ប្រទេសនេះកំពុងពិចារណាលើផែនការបើកច្រកទ្វារព្រំដែនសម្រាប់និស្សិត និងពាណិជ្ជករបរទេសឱ្យចូលក្នុងប្រទេសនេះ។

សេចក្ដីប្រកាសដូចដែលបានពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីរយៈពេល ២ ថ្ងៃ ខណៈដែលនាយករដ្ឋមន្រ្តីលោក Scott Morrison បានអះអាងនូវផែនការអនុញ្ញាតឲ្យនិស្សិតបរទេសវិលប្រឡប់មកប្រទេសនេះយ៉ាងឆាប់ៗ។ យោងតាមលោក Scott Morrison បានឲ្យដឹងថា៖ ការបើកច្រកទ្វារព្រំដែននឹងត្រូវបានអនុវត្តន៍ លុះត្រាតែ អភិបាលរដ្ឋនានានៅអូស្រ្តាលីបានឯកភាពដកបទបញ្ជាបិទព្រំដែន ដោយអនុញ្ញាតឱ្យប្រជាជននៅតាមតំបន់ផ្សេងៗ និងភ្ញៀវទេសចរអន្តរជាតិអាចធ្វើដំណើរទៅវិញទៅមកដោយសេរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ