អាស៊ាន ២០២០៖ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន

(VOVWORLD) - នាថ្ងៃទី ១២ ខែឧសភា កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៃក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM WG) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ 
អាស៊ាន ២០២០៖ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

កិច្ចប្រជុំនេះមានគោលបំណងជំរុញរាល់គំនិតផ្តួចផ្តើម របស់វៀតណាម ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ និងត្រៀមរៀបចំកិច្ចប្រជុំនៃមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៥ ឧសភា តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។ អញ្ជើញថ្លែងនៅទីនេះ ឧត្តមសេនីយ៍ឯកបំរុង លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀត ណាម និងជាប្រធានក្រុមមន្រ្តីការ ពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM Vietnam) បានសង្កត់ធ្ងន់ថា៖ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ វៀតណាមនឹងធ្វើអ្វីៗដែលអាចធ្វើទៅបាន ដើម្បីបំពេញនូវខ្លឹមសារដែលបានដាក់ចេញប្រកបដោយលទ្ធផលល្អបំផុត និងសុវត្ថិភាពខ្ពស់បំផុត។

អាស៊ាន ២០២០៖ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន - ảnh 2 ឧត្តមសេនីយ៍ឯកបំរុង លោក Nguyen Chi Vinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

ឧត្តមសេនីយ៍ឯកបំរុង លោក Nguyen Chi Vinh បានស្នើឱ្យអង្គប្រជុំពិនិត្យឡើងវិញនូវប្រសិទ្ធភាពនៃសកម្មភាពកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី និងពហុភាគីក្នុងចំណោមប្រទេសអាស៊ាន ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹង  COVID-19 ក៏ដូចជារបៀបវារៈអាស៊ាន ២០២០ ជាពិសេសការពិភាក្សាស្តីពីការត្រៀមរៀបចំ សមយុទ្ធវេជ្ជសាស្រ្តយោធាអាស៊ាន ដើម្បីការពារនិងប្រ យុទ្ធប្រឆាំងនឹងបញ្ហាសន្តិសុខក្រៅប្រពៃណី ក្នុងនោះមានទាំងការប្រយុទ្ធប្រឆាំង នឹង ជំងឹរាតត្បាត COVID-19 ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូបានពិភាក្សាអំពីសកម្មភាពសហប្រតិបត្តិការការពារអាស៊ានក្នុងឆ្នាំ ២០២០ ដោយមានខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ ធ្វើបច្ចុប្បន្នភាពដំណើរការកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន, វាយតម្លៃគំនិតផ្តួចផ្តើមថ្មីមួយចំនួននៅក្នុង ADMM; ផែនការប្រតិបត្តិការរយៈពេល ៣ ឆ្នាំរបស់ ADMM (២០២០-២០២២) និងផែនការសកម្មភាពរយៈពេល ៣ ឆ្នាំ របស់ក្រុមជំនាញការ ADMM + (២០២០-២០២២)  ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ