អាស៊ាន ២០២០៖ បន្តអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងអាស៊ាននិងសហរដ្ឋអាមេរិក

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី ៥២ និងកិច្ចប្រជុំពាក់ព័ន្ធ នានា (AEM-52) នាយប់ថ្ងៃទី ២៧ ខែសីហាបានប្រព្រឹត្តទៅកិច្ចប្រជុំពិគ្រោះយោបល់នៃរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន - អាមេរិក (USTR)។ 
អាស៊ាន ២០២០៖ បន្តអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងអាស៊ាននិងសហរដ្ឋអាមេរិក - ảnh 1 ទិដ្ឋភាពនៃកិច្ចពិភាក្សាតាមអ៊ិនធឺណែតស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងសហរដ្ឋអាមេរិក (រូបថត៖ dangcongsan.vn)

រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានបើកការសន្ទនាតាមអ៊ិនធឺរណែតជាមួយដៃគូក្រៅប្លុក រួមទាំងសហរដ្ឋអាមេ រិកទៀតផង។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និង តំណាងពាណិជ្ជ កម្មអាមេរិក លោក Robert Lighthizer ជាសហអធិបត្រីនៃកិច្ចសន្ទនានេះ។

នៅក្នុងកិច្ចសន្ទនា ក្រុមរដ្ឋមន្ត្រីបានកត់សម្គាល់ថា តម្លៃសរុបនៃការជួញដូរទំនិញរវាងអាស៊ាននិងសហរដ្ឋ អាមេរិកបានកើនឡើង ១២% ក្នុងឆ្នាំ ២០១៩។ រួមជាមួយគ្នានោះ ក្រុមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏សំខាន់ៗ នៅក្នុងដំណើរការអនុវត្តន៍កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីពាណិជ្ជកម្មនិងវិនិយោគ សម្រាប់ដំណាក់កាល ២០១៩-២០២០ រវាងអាស៊ាននិងសហរដ្ឋអាមេរិក (TIFA) រួមទាំងផែនការសកម្មភាពដើម្បីអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបើកទូលាយ (E3) រវាងភាគីទាំងពីរ។

លើសពីនេះទៀត រដ្ឋមន្រ្តីទាំងអស់បានគាំទ្រចំពោះសំណើរៀបចំកិច្ចសន្ទនារវាងសហរដ្ឋអាមេរិកនិងអាស៊ាន ស្តីពីសិទ្ធិពលកម្មនិងពាណិជ្ជកម្មនៅឆ្នាំ ២០២០ ដើម្បីបង្កើនការយោគយល់គ្នានិងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាសិទ្ធិពលកម្មដែលបានចែងក្នុងបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ទន្ទឹមជាមួយគ្នានេះ ក្រុមរដ្ឋមន្រ្តីនៃភាគីទាំងពីរបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ យ៉ាង ណាមិញ ក្រុមរដ្ឋមន្រ្តីបានយល់ព្រម បន្តអនុវត្តវិធានការវិជ្ជមានជាច្រើនថែមទៀត ដើម្បីជំរុញលទ្ធភាពងើបឡើងវិញនៃសេដ្ឋកិច្ចទាំងក្នុងអំឡុងពេលមានជំងឺរាតត្បាតក៏ដូចជាក្រោយជំងឺរាតត្បាតផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ