អាស៊ានចាំបាច់ត្រូវសាមគ្គីដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត

(VOVWORLD) -  រាល់សកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើតនាពេលថ្មីៗនេះ ជាពិសេសតំបន់ថ្មប៉ប្រះទឹក Tu Chinh  របស់វៀតណាមបានបង្កការព្រួយបារម្ភក្នុងចំណោមសហគមន៍អន្តរជាតិ។ យ៉ាងណាមិញ ថ្មីៗនេះ គេ ហទំព័រ Eurasia  Review របស់ឥណ្ឌូណេស៊ីបានបោះពុម្ពផ្សាយ បទវិចារណកថាមួយ ដែលមានចំណងជើងថា “ការគោរពច្បាប់៖ សន្តិភាពគឺជាអាទិភាពកំពូលនៅសមុទ្រខាងកើត” ។

អាស៊ានចាំបាច់ត្រូវសាមគ្គីដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត - ảnh 1 អ្នកកាសែត និងជាអ្នកសង្កេតការទំនាក់ទំនងអន្តរជាតិជើងចាស់នៃឥណ្ឌូនេស៊ី លោក Veeramalla Anjaiah

អត្ថបទគឺជារបស់អ្នកកាសែត និងជាអ្នកសង្កេតការទំនាក់ទំនងអន្តរជាតិជើងចាស់នៃឥណ្ឌូនេស៊ី លោក Veeramalla Anjaiah ដែលបានលាតត្រដាងពីភាពខុសច្បាប់នៃសកម្មភាពរបស់ចិននៅសមុទ្រខាងកើត ជាពិសេសនៅតំបន់ ថ្មប៉ប្រះទឹក Tu Chinh របស់វៀតណាមតែម្តង។ ទន្ទឹមជាមួយគ្នានោះ អត្ថបទនេះបានអះអាងថា អន្តរជាតិចាំបាច់ត្រូវបន្តថ្កោលទោសនិងបង្កើនសម្ពាធលើប្រទេសចិនឱ្យដកនាវារបស់ខ្លួនចេញពីដែនទឹកនៃបណ្តាប្រទេសក្នុងតំបន់។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតនៃវិទ្យុសម្លេងវៀតណាម លោក Veeramalla Anjaiah បានអោយដឹងថា៖ “ចិនតែងតែចង់ទាមទារនូវអធិបតេយ្យភាពលើតំបន់សមុទ្រខាងកើតទាំងមូលដែលស្ទើរតែ ៩០ ភាគរយក្នុងចំណោមនោះស្ថិតនៅលើខ្សែបន្ទាត់ចំនួន៩ កំណាត់ ដែលកំពុងបង្កើតភាពចម្រូងចម្រាស ហើយពុំបានផ្អែកលើ អនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ឡើយ។ គួរអោយចំឡែកនៅត្រង់ថា ចិនបានចុះហត្ថលេខាលើ UNCLOS ដោយផ្ទាល់ ប៉ុន្តែមិនចង់អនុវត្តនូវឯកសារនេះទៅវិញ។ តុលាការអាជ្ញាកណ្តាលអន្តរជាតិបានច្រានចោលពាក្យបណ្តឹងសម្រាប់ខ្សែបន្ទាត់ចំនួន ៩ កំណាត់ ប៉ុន្តែប្រទេសចិនធ្វើព្រងើយកន្តើយនិងបន្តអនុ វត្តអធិបតេយ្យភាពរបស់ខ្លួនដោយបង្ខំលើសមុទ្រខាងកើតតែម្តង”។

យោងតាមអ្នកកាសែត Veeramalla រូបនេះ បានអោយដឹងថា វៀតណាមមិនមែនជាប្រទេសតែមួយទេ ដែលចិនបានធ្វើសកម្មភាពគំរាមកំហែងបែបនេះ។ សកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើតត្រូវបានអ្នកសារព័ត៌មានឥណ្ឌូនេស៊ីរៀបរាប់ដូចជា៖ សាងសង់កោះសិប្បនិម្មិតខុសច្បាប់ ទប់ស្កាត់ការនេសាទនិងការធ្វើអាជីវកម្មប្រេងនៅក្នុងដែនទឹកនៃប្រទេសជិតខាង ដូចជាម៉ាឡេស៊ីឬពន្លិចនាវានេសាទហ្វីលីពីន ការបញ្ជូននាវាចម្បាំងនិងនាវាដឹកយន្តហោះឆ្លងកាត់តាមដែនទឹកហ្វីលី ពីន ក៏ដូចជា បញ្ជូនទូកល្បាតទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសម៉ាឡេស៊ីជាដើម។ ហេតុដូច្នេះលោក Veeramalla បានចាត់ទុកថា បណ្តាប្រទេសអាស៊ាន ចាំ បាច់ត្រូវតែសាមគ្គីគ្នាដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើតជាក់ជាពុំខាន។

លោក Veeramalla មានប្រសាសន៍បន្ថែមថា៖ “ចំណុចសំខាន់នៃបញ្ហាគឺថា បណ្តាប្រទេសអាស៊ានចាំបាច់ត្រូវតែសាមគ្គីគ្នានិងរួមគ្នាកសាងសន្តិភាពនៅសមុទ្រខាងកើតរួមទាំងសំណូមពរអោយប្រទេសនានាគោរពតាមច្បាប់ដែលមានស្រាប់។ បំពេញក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ភ្លាមៗ មួយរំពេច ដើម្បីបង្ខំចិនតាមរយៈច្បាប់សមស្រប។ ទី ២ សហគមន៍អន្តរជាតិនិងប្រទេសធំៗ ជុំវិញពិភពលោក ដូចជាអាមេរិក អឺរ៉ុប អូស្ត្រាលី ជប៉ុននិងឥណ្ឌាត្រូវបង្កើនសម្ពាធ លើចិននិងស្នើរអោយចិន បញ្ឈប់សកម្មភាពខុសច្បាប់នៅសមុទ្រខាងកើតផងដែរ” ។

យោងតាមអ្នកកាសែតឥណ្ឌូណេស៊ីរូបនេះ សហគមន៍អន្តរជាតិបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់ចិនហើយសកម្មភាពទាំងនេះរបស់ចិនចាំបាច់ត្រូវបន្តថ្កោលទោសបន្ថែមទៀត ដើម្បីរួមចំណែកដល់ការកសាងទំនុកចិត្ត សម្រាប់រក្សាសន្តិសុខ សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតនិយាយដោយឡែកនិងក្នុងតំបន់និយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ