អាស៊ាននិងចិនសន្យាអនុវត្ត DOC ដោយគ្រប់គ្រាន់

(VOVworld) – នាថ្ងៃទី ២ វិច្ឆិកា នៅរាជធានី ភ្នំពេញ (កម្ពុជា) ក្នុងឱកាសរំលឹកខួប អនុស្សារវរីយ៍លើកទី ១០ ទិវាចុះហេត្ថលេខាលើសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) សិក្ខាសាលាមន្ត្រីជាន់ខ្ពស់របស់ សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ជាមួយចិន បានបញ្ចប់ ប្រកប
ដោយជោគជ័យ បន្ទាប់ពី ២ ថ្ងៃធ្វើការ។ ភាគីទាំង ២ បានឯកភាពអនុវត្តសេចក្តី
ថ្លែងការនេះយ៉ាងគ្រប់គ្រាន់និងមានប្រសិទ្ធភាព សំដៅ រក្សារសន្តិភាពនិងស្ថិរភាព
ក្នុងតំបន់។ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោកស្រី សៀង រដ្ឋចាវី បាន
ឲ្យដឹងថា៖ បណ្ដាតំណាងចូលរួមសិក្ខសាលានេះ បានពិភាក្សារផ្លាស់ប្តូរទស្សនៈ
របស់ខ្លួនយ៉ាងសកម្មនិងស្មោះត្រង់។ តាមសេចក្តីប្រកាសសារព័ត៌មានដែលបាន
នាំចេញបន្ទាប់ពីសិក្ខាសាលានេះ ឲ្យដឹងថា៖ អាស៊ាននិងចិន សង្កត់ធ្ងន់ទៅលើ
សារៈសំខាន់របស់ការអនុវត្តរាល់សកម្មភាពទាក់ទិនដល់ DOC សំដៅជំរុញទំនុក
ទុកចិត្ត តាមរយៈនោះបង្កើតមូលដ្ឋានសំរាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំង ២ ជាពិសេសគឺបញ្ហានៅសមុទ្រខាងកើត៕

អាស៊ាននិងចិនសន្យាអនុវត្ត DOC ដោយគ្រប់គ្រាន់ - ảnh 1
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោកស្រី សៀង រដ្ឋចាវី (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ