អាស៊ាននិងនូវែលហ្សេឡង់សន្យាបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) - នាពេល ខាងមុខនេះ អាស៊ាននិងនូវែលហ្សេឡង់នឹងឆ្ពោះទៅសម្រេចការកសាង ផែនការសកម្មភាពដំណាក់កាលឆ្នាំ២០២១- ២០២៥ បង្កើនកិច្ចសហប្រតិបត្តិ ការលើវិស័យនានាដែលនូវែលហ្សេឡង់មានឧត្តមភាពហើយអស៊ានមាន តម្រូវការដូចជា ពាណិជ្ជកម្មនិងវិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សេដ្ឋកិច្ច ឌីជីថលនិងកសិកម្មជាដើម។ 
អាស៊ាននិងនូវែលហ្សេឡង់សន្យាបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ - ảnh 1តំណាងនៃប្រទេសអាស៊ាននានានិងនូវែលហ្សេឡង់ចូលរួមកិច្ចប្រជុំ។ (រូបថត៖ TTXVN) 

នៅក្នុងកិច្ចប្រជុំគណៈកម្មការសហប្រតិបត្តិការរួមអាស៊ាន-នូវែល ហ្សេឡង់លើកទី៨ដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២៥ មិថុនា ភាគីទាំងពីរបានអះអាងសារជាថ្មីម្ដងទៀតលើការបង្កើននិងធ្វើឲ្យ ស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិង នូវែលហ្សេឡង់។

នៅកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងទៅលើវិស័យជាច្រើន ចាប់ពីនយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រហូតដល់ទេសចរណ៍ បណ្ដុះ បណ្ដល អប់រំនិងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ នាពេល ខាងមុខនេះ អាស៊ាននិងនូវែលហ្សេឡង់នឹងឆ្ពោះទៅសម្រេចការកសាង ផែនការសកម្មភាពដំណាក់កាលឆ្នាំ២០២១-២០២៥ បង្កើនកិច្ចសហប្រតិបត្តិ ការលើវិស័យនានាដែលនូវែលហ្សេឡង់មានឧត្តមភាពហើយអស៊ានមាន តម្រូវការដូចជា ពាណិជ្ជកម្មនិងវិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សេដ្ឋកិច្ច ឌីជីថលនិងកសិកម្មជាដើម។ ទន្ទឹមនេះ នូវែលហ្សេឡង់នឹងបន្តជួយឧបត្ថម្ភ ដល់ប្រទេសអាស៊ាននានាក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរ ភាព ព្រមទាំងបង្កើនលក្ខណៈបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងបណ្ដាគោលដៅនៃចក្ខុ វិស័យអាស៊ានឆ្នាំ២០២៥និងរបៀបវារៈរបស់អង្គការសហប្រជាជាតិស្ដីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដល់ឆ្នាំ២០៣០ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ