អាស៊ានប្រកាសរបាយការណ៍ស្តីពីសមាហរណកម្មសេដ្ឋកិច្ចរបស់ប្លុកក្នុងឆ្នាំ​២០១៩

(VOVWORLD) - ទាក់ទងនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (AEIB) នោះ របាយការណ៍នេះ បានសង្កត់ធ្ងន់លើវឌ្ឍនភាពនិងសមិទ្ធិផលសំខាន់ៗ របស់សហគមន៍សេដ្ឋ កិច្ចអាស៊ានក្នុងឆ្នាំ ២០១៨ និងឧទ្ទេសនាមជាទូទៅអំពីយថាទស្សន៍សេដ្ឋកិច្ចតំបន់ ធ្វើបច្ចុប្បន្នភាពនៃការកសាងសហគមន៍អាស៊ាន ក៏ដូចជា តួរលេខស្ថិតិថ្មីបំផុតរបស់អាស៊ានផងដែរ។

នាថ្ងៃទី ១ ខែវិច្ឆិកា លេខាធិការដ្ឋានអាស៊ានបានប្រកាសរបាយការណ៍សង្ខេបស្ដីពី សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (AEIB) និងរបាយការណ៍សមាហរណកម្មអាស៊ាន (AIR) ឆ្នាំ ២០១៩ មុនពេលកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន លើកទី ៣៥ និងកិច្ចប្រជុំជាន់ខ្ពស់ពាក់ព័ន្ធនានា ។

ទាក់ទងនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (AEIB) នោះ របាយការណ៍នេះ បានសង្កត់ធ្ងន់លើវឌ្ឍនភាពនិងសមិទ្ធិផលសំខាន់ៗ របស់សហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ ២០១៨ និងឧទ្ទេសនាមជាទូទៅអំពីយថាទស្សន៍សេដ្ឋកិច្ចតំបន់ ធ្វើបច្ចុប្បន្នភាពនៃការកសាងសហគមន៍អាស៊ាន ក៏ដូចជា តួរលេខស្ថិតិថ្មីបំផុតរបស់អាស៊ានផងដែរ។

ក្នុងពេលនោះ របាយការណ៍សមាហរណកម្មអាស៊ាន (AIR) ឆ្នាំ ២០១៩ ផ្តល់នូវការវាយតម្លៃដ៏ទូលំទូលាយនៃវឌ្ឍនភាពនិងសមិទ្ធិផលក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ចាប់តាំងពីពេលអនុវត្តន៍ផែនការលំអិតនៃ សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ ២០២៥ (AEC) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ