អាស៊ានសង្កត់ធ្ងន់លើតួនាទីរបស់ស្ត្រីក្នុងការថែរក្សាសន្តិភាព

(VOVWORLD) - ថ្លែងក្នុងឱកាសបើកព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ស្ត្រីក្នុងការសន្ទនាអន្តរសាសនាក៏ដូចជានៅក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់និងលើពិភពលោក។
អាស៊ានសង្កត់ធ្ងន់លើតួនាទីរបស់ស្ត្រីក្នុងការថែរក្សាសន្តិភាព - ảnh 1អាស៊ានសង្កត់ធ្ងន់លើតួនាទីរបស់ស្ត្រីក្នុងការថែរក្សាសន្តិភាព (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី១២ខែវិច្ឆិកាកិច្ចសន្ទនាស្ត្រីអន្តរសាសនាអាស៊ាន ដោយមានប្រធានបទ“ជំរុញការយល់ដឹងដើម្បីសង្គមទាំងមូលនិងសន្តិភាព”បានរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពនិងការសម្របសម្រួលអាស៊ានសហការជាមួយក្រសួងការបរទេសឥណ្ឌូណេស៊ីទីភ្នាក់ងារជំនួយអភិវឌ្ឍន៍អូស្រ្តាលីនិងមូលនិធិអាស៊ីនៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ។ថ្លែងក្នុងឱកាសបើកព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ស្ត្រីក្នុងការសន្ទនាអន្តរសាសនាក៏ដូចជានៅក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់និងលើពិភពលោក។

អគ្គលេខាធិការអាស៊ានបានឲ្យដឹងថាមិនអាចខ្វះបានតួនាទីរបស់ស្ត្រីក្នុងការថែរក្សាសន្តិភាពការធ្វើនិយតកម្មនិងការងើបឡើងវិញបន្ទាប់ពីមានជម្លោះ។ ក្នុងពេលនេះ បណ្ដាអង្គការស្ត្រីជាពិសេសអង្គការដែលមានបណ្តាញមូលដ្ឋានរឹងមាំ នឹងជួយរកឃើញការព្រមានជាមុនអំពីជម្លោះនិងទប់ស្កាត់ការកើនឡើងជម្លោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ