អាស៊ានសាមគ្គីជំរុញទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី


អាស៊ានសាមគ្គីជំរុញទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី - ảnh 1
អាស៊ានសាមគ្គីជំរុញទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី (Image: VNA)

(VOVworld) – នាថ្ងៃទី ៣០ មិនា នៅទីក្រុងម៉ូស្គូ បានប្រព្រឹត្តទៅជំនួបសន្ទនា
រវាងឯកអគ្គរដ្ឋទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅរុស្ស៊ី។ ក្នុងជំនួបនេះ​
អង្គសន្និសីទទាំងឡាយបានពិភាក្សាអំពីការរៀបចំសកម្មភាពជាក់ស្តងសំដៅ
 ជំរុញមិនត្រឹមតែទំនាក់ទំនងរវាងអាស៊ានជាមួយរុស្ស៊ី ប៉ុណ្ណោះទេ ថែមទាំង
 បង្កើនសាមគ្គីភាពក្នុងប្លុកអាស៊ាន ទៀតផង។ ថ្លែងមតិនៅទីនេះ ឯកងគ្គរដ្ឋ
ទូត វៀតណាមប្រចាំនៅរុស្ស៊ី លោក Nguyen Thanh Son បានឧទ្ទេសនាម
បណ្ដាគំ រោងការណ៍វិនិយោគធំៗរបស់វៀតណាមនៅសហព័ន្ធរុស្ស៊ីហើយ
អំពាវនាវប្រទេសអាស៊ាននានារួមដៃរៀបចំផ្សារណាត់ទំនិញមានគុណភាព
ខ្ពស់របស់អាស៊ានឆ្នាំ ២០១៦ រួមចំណែកជំរុញថែមទៀតកិច្ចសហប្រតិបត្តិ
ការពាណិជ្ជកម្មរវាងរុស្ស៊ីនិង សហគមន៍អាស៊ាន។ រីឯកខ្លួនវិញ ឯកអគ្គរដ្ឋ
ទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅ រុស្ស៊ីសុទ្ធតែវាយតំលៃខ្ពស់ចំពោះការ
ផ្តើមគំនិតរបស់វៀតណាម ព្រមទាំង ផ្តល់មតិមានចរិតលក្ខណៈស្ថាបនា
 ទៀតផង៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ