អាស៊ាន២០២០៖ អនុម័តលើផែនការសកម្មភាពស្ដារសេដ្ឋកិច្ចរវាងអាស៊ាន-ជប៉ុន

(VOVWORLD) - កិច្ចប្រជុំនេះគឺសំដៅពិភាក្សា កសាងវិធានការជាក់ស្ដែងដើម្បីអនុវត្ត “សេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុនស្ដីពីគំនិតផ្ដួច ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19” ដែល ភាគីទាំងពីរបានអនុម័តកាលពីខែមេសាឆ្នាំ២០២០។ 
អាស៊ាន២០២០៖ អនុម័តលើផែនការសកម្មភាពស្ដារសេដ្ឋកិច្ចរវាងអាស៊ាន-ជប៉ុន - ảnh 1រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh។ (រូបថត៖ ក្រសួងឧស្សាហ-ពាណិជ្ជកម្ម) 

នារសៀលថ្ងៃទី២៩ កក្កដា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានធ្វើជាអធិបតី នៅកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុនតាមប្រព័ន្ធវីដេអូ។ 

 កិច្ចប្រជុំនេះគឺសំដៅពិភាក្សា កសាងវិធានការជាក់ស្ដែងដើម្បីអនុវត្ត “សេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុនស្ដីពីគំនិតផ្ដួច ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19” ដែល ភាគីទាំងពីរបានអនុម័តកាលពីខែមេសាឆ្នាំ២០២០។ ការសន្យានានាក្នុង សេចក្ដីថ្លែងការណ៍នេះជះឥទ្ធិពលគួរឲ្យកត់សម្គាល់លើការអភិវឌ្ឍសេដ្ឋកិច្ចនិងការធានាសន្តិសុខសង្គមនៅក្នុងតំបន់អាស៊ីក៏ដូចជាទូទាំងសកលលោកផងដែរ។

នៅកិច្ចប្រជុំនេះដែរ បណ្ដារដ្ឋមន្រ្តីបានអនុម័តលើផែនការសកម្មភាព ស្ដារសេដ្ឋកិច្ចឡើងវិញរវាងអាស៊ាន-ជប៉ុន សំដៅឈានទៅដល់គោលដៅ ស្នូលទាំង៣នោះគឺ រក្សាភាពស្អិតរមួតក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុន បន្ធូរស្រាលផលប៉ះពាល់នៃវិបត្តិ Covid-19 ទៅលើខឿនសេដ្ឋកិច្ច ហើយបង្កើនសមត្ថភាពស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ