អ.ស.ប. អំពាវនាវរៀបចំការចរចារសន្តិភាពថ្មីស្តីពីយេម៉ែន

អ.ស.ប. អំពាវនាវរៀបចំការចរចារសន្តិភាពថ្មីស្តីពីយេម៉ែន - ảnh 1
អ.ស.ប. អំពាវនាវរៀបចំការចរចារសន្តិភាពថ្មីស្តីពីយេម៉ែន (VNA)


(VOVworld) – នាថ្ងៃទី ២៦ មេសា បេសកជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុក បញ្ហានៅយេម៉ែន លោក Ismail Ould Cheikh Ahmed បានចាត់ទុកថា៖ វង់ចរចារ ថ្មីរវាងភាគីប្រឆាំងនានានៅប្រទេសនេះគប្បីចាប់ផ្តើមនាចុងខែឧសភាឆ្នាំ ២០១៧ ក្នុងកាលៈទេសៈដែលសហគមន៍អន្តរជាតិកាន់តែព្រួយបារម្ភអំពីវិបត្តិមនុស្សធម៌ នៅប្រទេសមជ្ឈឹមបូព៌ារនេះពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្លែងមតិនៅសន្និសិទកាសែត មួយនៅទីក្រុង Hodeida របស់យេម៉ែន លោក Cheikh Ahmed បានប្រកាសថា៖ ការចរចារកំពុងរៀបចំឡើងដើម្បីទប់ស្កាត់រាល់ការវាយប្រហារយោធាទៅលើ កំពង់ផែរសមុទ្រទីក្រុង Hodeida លើសមុទ្រក្រហមរបស់យេម៉ែន។ តាមមន្ត្រីរូប នេះថា៖ នេះគឺជាជំហានដំបូងដើម្បីឆ្ពោះទៅកិច្ចព្រមព្រៀងឈប់បាញ់មួយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ