អេស្ប៉ាញ៖ រដ្ឋាភិបាលស្នើឲ្យតុលាការរដ្ឋធម្មនុញ្ញបញ្ឈប់ច្បាប់ផ្ទេប្រគល់នៃតំបន់ Catalonia

(VOVWORLD) - នាថ្ងៃទី ៨ កញ្ញា រដ្ឋាភិបាលអេស្ប៉ាញបានស្នើឲ្យតុលាការរដ្ឋធម្មនុញ្ញប្រទេសនេះ បន្តបញ្ឈប់ច្បាប់ផ្ទេប្រគល់ដែលស្ថាប័ននិតិបញ្ញតិតំបន់ Catalonia ទើបនឹង អនុម័ត នាថ្ងៃទី ៧ កញ្ញា។ 
អេស្ប៉ាញ៖ រដ្ឋាភិបាលស្នើឲ្យតុលាការរដ្ឋធម្មនុញ្ញបញ្ឈប់ច្បាប់ផ្ទេប្រគល់នៃតំបន់ Catalonia  - ảnh 1 អេស្ប៉ាញ៖ រដ្ឋាភិបាលស្នើឲ្យតុលាការរដ្ឋធម្មនុញ្ញបញ្ឈប់ច្បាប់ផ្ទេប្រគល់នៃតំបន់ Catalonia 

(VOV5) - នាថ្ងៃទី ៨ កញ្ញា រដ្ឋាភិបាលអេស្ប៉ាញបានស្នើឲ្យតុលាការរដ្ឋធម្មនុញ្ញប្រទេសនេះ បន្តបញ្ឈប់ច្បាប់ផ្ទេប្រគល់ដែលស្ថាប័ននិតិបញ្ញតិតំបន់ Catalonia ទើបនឹង អនុម័ត នាថ្ងៃទី ៧ កញ្ញា។ ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីសម័យប្រជុំ គណៈរដ្ឋមន្ត្រី អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ លោក Inigo Mendez de Vigo បានឲ្យដឹងថា៖ រដ្ឋាភិបាលគឺជាស្ថាប័ននិតិប្រតិបត្តិដែលមានការទទួលខុសត្រូវ ធានាសិទ្ធិប្រយោជន៍សំរាប់ប្រជាពលរដ្ឋ។ លោក Inigo Mendez de Vigo បានដកស្រងមាត្រ ១៥៥ រដ្ឋធម្មនុញ្ញអេស្ប៉ាញដែលកំណត់ថា៖ រដ្ឋាភិបាលមាន សិទ្ធិតែងតាំងសិទ្ធិស្វ័យភាពសំរាប់តំបន់ជាក់ស្តែង។ នាថ្ងៃទី ៧ ញ្ញា តុលាការ រដ្ឋធម្មនុញ្ញអេស្ប៉ាញក៏បានបញ្ឈប់ច្បាប់អំពីការបោះប្រជាមតិដែលស្ថាប័ននិតិបញ្ញតិតំបន់ Catalonia បានអនុម័តនាថ្ងៃទី ៦ កញ្ញា តាមនោះ រាំងស្កាត់តំបន់នេះ រៀបចំការបោះប្រជាតិអំពីការចាកចេញពីអាស្ប៉ាញនាថ្ងៃទី ១ តុលា ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ