អ.ស.បប្រកាសភាពអាសន្នខ្ពស់បំផុតនៅយេម៉ែន

(VOVworld)-នាថ្ងៃទី១កក្កដា អ.ស.បបានប្រកាសភាពអាសន្ន កម្រិតទី៣ស្តីពី
សិទ្ធិមនុស្សនៅប្រទេសយេម៉ែន ជាកម្រិតខ្ពស់បំផុតក្នុងការព្រមានរបស់ អង្គការ
នេះ សំដៅជម្រុញប្រភពជួយឧបត្ថម្ភអន្តរជាតិសម្រាប់ប្រទេសដែលកំពុង ធ្លាក់
ក្នុងសង្រ្គាមស៊ីវិលនេះ។ ក្នុងសេចក្តីជូនដំណឹង១ អ្នកនាំពាក្យអ.ស.ប លោក
Farhan Haq បានព្រមានថាប្រជាជនយេម៉ែនចំនួន៨០%ត្រូវការជំនួយសង្គ្រោះ។
តាមផែនការបន្ទាន់ អ.ស.ប នឹងស្វែងរកគ្រប់វិធានការជួយឧបត្ថម្ភសម្រាប់ប្រជា ជនជាង១១លាននាក់ដែលត្រូវការជំនួយសង្គ្រោះបំផុត។

        ចំពោះមុខសភាពការណ៍ពោលខាងលើ អគ្គលេខាធិការអ.ស.បលោក Ban
Ki-moon បានអំពាវ នាវជាថ្មីម្តងទៀតនូវបទឈប់បាញ់មនុស្សធម៌១ ដើម្បីអាច
ចែកចាយជំនួយចាំបាច់ ឲ្យប្រជាពលរដ្ឋ ដែលកំពុងរងឥទ្ធិពលយ៉ាងខ្លាំងក្លារ
ដោយរាល់ការវាយប្រហារ របស់ពួកឧទ្ទាមនៅយេម៉ែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ