អ.ស.បផ្ដល់ទឹកប្រាក់ចំនួន៤លានដុល្លាអាមេរិកជួយវៀតណាមទប់ទល់នឹងគ្រោះ ធម្មជាតិជាបន្ទាន់

(VOVWORLD) - អ.ស.បទើបនឹងបានអនុម័តលើកញ្ចប់ឧបត្ថម្ភបំពេញបន្ថែមជាង៤លាន២សែនដុល្លាអាមេរិក ពីមូលនិធិជួយសង្គ្រោះបន្ទាន់កណ្ដាល (CERF) ដើម្បីជួយ ឧបត្ថម្ភប្រជាជននៅខេត្តចំនួន៦ដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ Damrey។ 

អ.ស.បផ្ដល់ទឹកប្រាក់ចំនួន៤លានដុល្លាអាមេរិកជួយវៀតណាមទប់ទល់នឹងគ្រោះ ធម្មជាតិជាបន្ទាន់ - ảnh 1 ការងារជួយឧបត្ថម្ភតំបន់រងគ្រោះធម្មជាតិនៅវៀតណាម (រូបថត៖ VOV)

មុននោះ កញ្ចប់ឧបត្ថម្ភបន្ទាន់ចំនួន១សែនដុល្លាអាមេរិកត្រូវបានផ្ដល់ពីការិយា ល័យសម្របសម្រួលសកម្មភាពមនុស្សធម៌របស់អ.ស.ប នាថ្ងៃទី១៥ វិច្ឆិកា ដើម្បីជួយឧបត្ថម្ភសកម្មភាពសង្គ្រោះ។ កញ្ចប់ឧបត្ថម្ភបំពេញបន្ថែមពី CERF ត្រូវបានប្រើប្រាស់ដើម្បីបង្កើនសកម្មភាពផ្គត់ផ្គង់ទឹកស្អាត អនាម័យនិង បរិស្ថាន សន្តិសុខស្បៀងអាហារនិងសកម្មភាពស្ដារឡើងវិញលំនៅដ្ឋានសំរាប់ ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ