អ.ស.បអំពាវនាវឲ្យផ្លាស់ប្ដូរវិធីដោះស្រាយជំលោះអ៊ីស្រាអែល-ប៉ាឡេស្ទីន

(VOVWORLD) - លោក Mladenov មានប្រសាសន៍ជាមួយសមាជិកក្រុមប្រឹក្សាអ.ស.បនានា ថា រយៈពេល២៥ឆ្នាំបានកន្លងផុតទៅចាប់ពីកិច្ចព្រមព្រៀង Oslo ត្រូវបានចុះហត្ថ លេខាហើយ យើងកំពុងស្ថិតក្នុងដំណាក់កាលសំរេចកំណត់នៃដំណើរការ សន្តិភាពមជ្ឈឹមបូព៌ា។
អ.ស.បអំពាវនាវឲ្យផ្លាស់ប្ដូរវិធីដោះស្រាយជំលោះអ៊ីស្រាអែល-ប៉ាឡេស្ទីន - ảnh 1បេសកជនរបស់ អ.ស.បទទួលបន្ទុកដំណើរការសន្តិភាពមជ្ឈឹមបូព៌ាលោក Nickolay Mladenov (រូបថត៖ Xinhua/TTXVN) 


ថ្លែងមតិចំពោះមុខក្រុមប្រឹក្សាអ.ស.ប នាថ្ងៃទី២៥ មករា បេសកជនរបស់ អ.ស.បទទួលបន្ទុកដំណើរការសន្តិភាពមជ្ឈឹមបូព៌ាលោក Nickolay Mladenov បានវាយតំលៃថា អ.ស.ប ក្រុមប្រឹក្សាអ.ស.បនិងសហគមន៍អន្តរជាតិនិយាយរួម សុទ្ធតែធ្លាក់ចូលក្នុងលំនាំ “គ្រប់គ្រងជំនួសឲ្យការដោះស្រាយវិញ” ចំពោះជំលោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន ព្រមទាំងសង្កត់ធ្ងន់ថា នេះជាពេលវេលា ដើម្បីបំបែកការ ជាប់គាំងនេះ។

លោក Mladenov មានប្រសាសន៍ជាមួយសមាជិកក្រុមប្រឹក្សាអ.ស.បនានា ថា រយៈពេល២៥ឆ្នាំបានកន្លងផុតទៅចាប់ពីកិច្ចព្រមព្រៀង Oslo ត្រូវបានចុះហត្ថ លេខាហើយ យើងកំពុងស្ថិតក្នុងដំណាក់កាលសំរេចកំណត់នៃដំណើរការ សន្តិភាពមជ្ឈឹមបូព៌ា។ ប៉ុន្តែ បរិយាកាសរង្គោះរង្គើនិងអស្ថិរភាពនាបច្ចុប្បន្ន បណ្ដាលឲ្យភាគីទាំងអស់ ត្រូវដាក់ចេញទស្សនៈដ៏រឹងមាំជាងនិងការថ្លែងមតិ ធ្ងន់ធ្ងរជាងដែរ។ ផលវិបាកគឺមុខសញ្ញាជ្រុលនិយមបានឆ្លៀតយកករណីនេះ ដើម្បីញុះញង់ឲ្យកើតមានឡើងជំលោះផ្សេងមួយទៀត។

លោក Mladenov អំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តកសាងឡើងលក្ខខ័ណ្ឌចាំបាច់ដើម្បីតភ្ជាប់ ឡើងវិញនូវជំនួបចរចា ព្រមទាំងអះអាងជាថ្មីម្ដងទៀតថា ដំណោះស្រាយរដ្ឋ២ នៅតែជាវិធានការល្អបំផុតដើម្បីបញ្ចប់ប្រកបដោយសមភាពនិងចីរភាពជំលោះនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ