អ៊ីស្រាអែល៖ លើកផែនការកំណែទម្រង់យុត្តិធម៌; រដ្ឋាភិបាលឈ្នះការបោះឆ្នោតមិនទុកចិត្តចំនួន ២

(VOVWORLD) - យោងតាមលោក Netanyahu ការលើកផែនការកំណែទម្រង់យុត្តិធម៌គឺចាំបាច់ដើម្បីបន្តការសន្ទនាទូលំទូលាយក្នុងប្រជាជន ហើយជៀសវាងហានិភ័យនៃ "សង្រ្គាមស៊ីវិល" មួយនៅក្នុងប្រទេសនេះ។ 
អ៊ីស្រាអែល៖ លើកផែនការកំណែទម្រង់យុត្តិធម៌; រដ្ឋាភិបាលឈ្នះការបោះឆ្នោតមិនទុកចិត្តចំនួន ២ - ảnh 1ប្រជាជនធ្វើបាតុកម្មប្រឆាំងជំទាស់នឹងផែនការកំណែទម្រង់យុត្តិធម៌នៅមុខទីស្នាក់ការរដ្ឋសភាអ៊ីស្រាអែល កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
(រូបថត៖ Hazem Bader/AFP)
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីយប់ថ្ងៃទី២៧ មីនា បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជននៃប្រទេសនេះ ក្នុងនោះលោកបានប្រកាស ជាផ្លូវការអំពីការលើកផែនការកំណែទម្រង់យុត្តិធម៌ដែលបានបង្កឡើងភាពចម្រូងចម្រាសអស់រយៈពេលជាង ១០ សប្តាហ៍កន្លងមក។ យោងតាមលោក Netanyahu ការលើកផែនការកំណែទម្រង់យុត្តិធម៌គឺចាំបាច់ដើម្បីបន្តការសន្ទនាទូលំទូលាយក្នុងប្រជាជន ហើយជៀសវាង
ហានិភ័យនៃ "សង្រ្គាមស៊ីវិល" មួយនៅក្នុងប្រទេសនេះ។ លោក Netanyahu ក៏បាននិយាយផងដែរថា សម្ព័ន្ធមិត្ត "ភាគច្រើន" នៅក្នុងសម្ព័ន្ធភាពកាន់អំណាច បានគាំទ្រចំពោះឥរិយាបទ នេះ។
កាលពីថ្ងៃទី២៧ មីនា ផងដែរ រដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានឈ្នះការបោះឆ្នោតមិនទុកចិត្តចំនួនពីរដែលភាគី ប្រឆាំងដាក់ជូនរដ្ឋសភា ទាក់ទងនឹងផែនការកំណែទម្រង់យុត្តិធម៌។ ការបោះឆ្នោតនេះ ប្រព្រឹត្តទៅ នៅពេលដែលមនុស្សជាង ៦០ម៉ឺន នាក់បានចូលរួមក្នុងបាតុកម្មនៅទូទាំង ប្រទេសកាលពីរាត្រីថ្ងៃទី២៦ដល់ទៀបភ្លឺថ្ងៃទី២៧ ខែមីនា បន្ទាប់ពីលោកនាយករដ្ឋ មន្ត្រី Netanyahu បានបណ្តេញចេញពីតំណែងចំពោះរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant សមាជិកជាន់ខ្ពស់នៃគណបក្ស Likud របស់លោកនាយករដ្ឋមន្រ្តី Netanyahu និងជាមន្ត្រីជាន់ខ្ពស់បំផុតក្នុងរដ្ឋាភិបាលដែលប្រឆាំងជំទាស់ផែនការកំណែទម្រង់យុត្តិធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ