អ៊ីស្រាអែល៖ សន្ធិសញ្ញាសន្តិភាពជាមួយ UAE គឺជាប្រវត្តិសាស្ត្រ ហើយ​ដើម្បី​ស្ថេរភាពក្នុងតំបន់

(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានឲ្យដឹងថា សន្ធិសញ្ញាសន្តិភាព ដេលទើបតែបានចុះហត្ថលេខាជាមួយ អេមីរ៉ាតអារ៉ាប់រួម (UAE) គឺជាប្រវត្តិសាស្ត្រ ហើយបានរួមចំណែកដល់ស្ថេរភាពក្នុងតំបន់។ 

 

អ៊ីស្រាអែល៖ សន្ធិសញ្ញាសន្តិភាពជាមួយ UAE គឺជាប្រវត្តិសាស្ត្រ ហើយ​ដើម្បី​ស្ថេរភាពក្នុងតំបន់ - ảnh 1 រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖ vov.vn)

ថ្លែងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី ២៤ សីហា បន្ទាប់ពីជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo  ដែលកំពុងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានឲ្យដឹងថា សន្ធិសញ្ញាសន្តិភាព ដេលទើបតែបានចុះហត្ថលេខាជាមួយ អេមីរ៉ាតអារ៉ាប់រួម (UAE) គឺជាប្រវត្តិសាស្ត្រ ហើយបានរួមចំណែកដល់ស្ថេរភាពក្នុងតំបន់។ លោក Benjamin Netanyahu បានសង្កត់ធ្ងន់ថានេះគឺជាសមិទ្ធិផលដ៏អស្ចារ្យ សំដៅរួមចំណែកដល់ស្ថេរភាព បើកចេញយុគសម័យថ្មីនៃទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសដទៃទៀតនៅមជ្ឈឹមបូព៌ានាពេលខាងមុខ។ ចំណែកឯរដ្ឋមន្រ្តីការបរទេសលោក Mike Pompeo បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យមជ្ឈឹមបូព៌ាកាន់តែមានស្ថេរភាព ក៏ដូចជាបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងធានាឱកាសផ្លាស់ប្ដូរថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ