អ៊ីស្រាអែលជាដៃគូដ៏សំខាន់របស់វៀតណាមនៅតំបន់មជ្ឈឹមបូព៌ា

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីវៀតណាមបានចាត់ទុកថា ពេលណាដែលមានលក្ខខណ្ឌដ៏សមស្រប ភាគីទាំងពីរនឹងបន្តដំណើរការសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក និងយន្តការសហប្រតិបត្តិការនានាដូចជាគណៈកម្មាធិការចម្រុះ ជំនួបពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ 
អ៊ីស្រាអែលជាដៃគូដ៏សំខាន់របស់វៀតណាមនៅតំបន់មជ្ឈឹមបូព៌ា - ảnh 1លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបលោកឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំវៀតណាម Nadav Eshcar។ (រូបថត៖ VGP)

នារសៀលថ្ងៃទី៧ តុលា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញទទួលជួបជាមួយលោក Nadav Eshcar ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំវៀតណាម នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយអ៊ីស្រាអែល ហើយ សប្បាយរីករាយចំពោះការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សន្តិសុខ-ការពារជាតិ។ រាល់ការរីកចម្រើនគួរឲ្យកត់សម្គាល់ពោលខាងលើបាននាំអ៊ីស្រាអែលក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូដ៏សំខាន់របស់វៀតណាមនៅតំបន់មជ្ឈឹមបូព៌ា។

លោកនាយករដ្ឋមន្រ្តីវៀតណាមបានចាត់ទុកថា ពេលណាដែលមានលក្ខខណ្ឌដ៏សមស្រប ភាគីទាំងពីរនឹងបន្តដំណើរការសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក និងយន្តការសហប្រតិបត្តិការនានាដូចជាគណៈកម្មាធិការចម្រុះ ជំនួបពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ ភាគីទាំងពីរត្រូវការខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើង២ដល់៣ដងនាឆ្នាំ២០២៥ ហើយជំរុញកិច្ចចរចា ឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែល (VIFTA)។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យអ៊ីស្រាអែលជួយឧបត្ថម្ភវៀតណាមក្នុងវិស័យចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ហើយស្វាគមន៍សហគ្រាសអ៊ីស្រាអែលក្នុងការបណ្ដាក់ទុន ចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យនេះផងដែរ។

ចំណែកឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nadav Eshcar បានសម្ដែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីយ៉ាងឆាប់ៗ ក៏ដូចជាបើកជើងហោះហើរត្រង់រវាងទីក្រុងហាណូយនិងទីក្រុង Tel Aviv ដើម្បីរួមចំណែកជំរុញការជួបប្រាស្រ័យផ្នែកពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ