អ៊ីស្រាអែលនិងអាជ្ញាធរប៉ាឡេស្ទីនបើកកិច្ចប្រជុំទ្វេភាគីលើកដំបូងក្រោយរយៈពេលប្រាំមួយខែ

(VOVWORLD) - រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហាពលរដ្ឋប៉ាឡេស្ទីនលោក Hussein al-Sheikh បានជួបជាមួយ លោក Kamil Abu Rukun អ្នកសម្របសម្រួលសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែលនៅដែនដីប៉ាឡេស្ទីន ក្នុងទីក្រុង Ramallah ។
អ៊ីស្រាអែលនិងអាជ្ញាធរប៉ាឡេស្ទីនបើកកិច្ចប្រជុំទ្វេភាគីលើកដំបូងក្រោយរយៈពេលប្រាំមួយខែ - ảnh 1 សំណង់ដែលកំពុងសាងសង់នៅតំបន់ West Bank (រូបថត៖ AFP / VNA)

នៅថ្ងៃទី ១៩ ខែវិច្ឆិកាអាជ្ញាធរ ប៉ាឡេស្ទីន (PA) និងមន្រ្តីអ៊ីស្រាអែលបានបើកកិច្ចប្រជុំទ្វេភាគីលើកដំបូងបន្ទាប់ពី PAបានប្រកាសអំពីការបន្តទំនាក់ទំនងជាមួយអ៊ីស្រាអែលក្រោយពីការធ្វើពហិការរយៈពេល ៦ ខែលើផែនការរួមបញ្ចូលតំបន់ West Bank របស់អ៊ីស្រាអែល។  រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហាពលរដ្ឋប៉ាឡេស្ទីនលោក Hussein al-Sheikh បានជួបជាមួយ លោក Kamil Abu Rukun អ្នកសម្របសម្រួលសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែលនៅដែនដីប៉ាឡេស្ទីន ក្នុងទីក្រុង Ramallah ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានលោក Hussein al-Sheikh បាននិយាយថាភាគីទាំងពីរបានព្រមព្រៀងគ្នាផ្ទេរប្រាក់ចំណូលពន្ធទាំងអស់ដែលប្រជាជនប៉ាឡេស្ទីនបដិសេធមិនទទួលយកកាលពី ៦ ខែមុន ចូលទៅក្នុងថវិការបស់ PA៕

ប្រតិកម្មទៅវិញ

ផ្សេងៗ