អ៊ីស្រាអែលបន្តបើកទូលាយទីប្រជុំជននៅត្រើយខាងលិច

(VOVWORLD) - រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Avigdor Lieberman បានអនុញ្ញាត្តិឲ្យ អនុវត្តការបើកទូលាយទីប្រជុំជនលើដែនដីប៉ាឡេស្ទីន ហើយសមត្ថកិច្ច អ៊ីស្រាអែលនឹងផ្ដល់លិខិតអនុញ្ញាត្តិឲ្យការកសាងផ្ទះសម្បែងចំនួន៩០០ខ្នង់នៅ ទីប្រជុំជន Ariel ប៉ែកខាងលិចតំបន់ត្រើយខាងលិចនោះ៕
កាណាល់ទូរទស្សន៍ Press TV នាថ្ងៃទី៥ មករា បានផ្សាយថា អ៊ីស្រាអែល បានអនុម័តលើផែនការកសាងផ្ទះសម្បែងថ្មីជាង២ពាន់ខ្នងនៅត្រើយខាងលិច ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់សហគមន៍អន្តរជាតិទៅនឹងគោលនយោបាយបើកទូលាយដីធ្លីនិងរំដោះផ្ទៃដីរបស់រដ្ឋអំណាច Tel Aviv។ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Avigdor Lieberman បានអនុញ្ញាត្តិឲ្យ អនុវត្តការបើកទូលាយទីប្រជុំជនលើដែនដីប៉ាឡេស្ទីន ហើយសមត្ថកិច្ច អ៊ីស្រាអែលនឹងផ្ដល់លិខិតអនុញ្ញាត្តិឲ្យការកសាងផ្ទះសម្បែងចំនួន៩០០ខ្នង់នៅ ទីប្រជុំជន Ariel ប៉ែកខាងលិចតំបន់ត្រើយខាងលិចនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ