អ៊ីស្រាអែលបានបាញ់ទម្លាក់យន្តហោះចំបាំងគ្មានអ្នកបើកបររបស់ Hamas

អ៊ីស្រាអែលបានបាញ់ទម្លាក់យន្តហោះចំបាំងគ្មានអ្នកបើកបររបស់ Hamas - ảnh 1
អ៊ីស្រាអែលបានបាញ់ទម្លាក់យន្តហោះគ្មានអ្នកបើកបររបស់ Hamas (Image: VNA)


(VOVworld) – ​នាថ្ងៃទី ១៤ កក្កដា កងទ័ពអ៊ីស្រាអែលបានបាញ់ទម្លាក់យន្តហោះ គ្មានអ្នកបើកបរដែលឈានចូលតំបន់ដែនដីរបស់ប្រទេសនេះពីតំបន់​ Gaza។  គ្មានជនរងគ្រោះនិងមហន្តរាយណាមួយក្នុងរឿងហេតុនេះទេ។ នេះគឺជាលើក
ដំបូង ដែលចលនាឥស្លាម  Hamas របស់ប៉ាឡេស្ទីនប្រើប្រាស់ប្រភេទយន្តហោះ
នេះ គិតតាំងពីពេលអ៊ីស្រាអែលបំផុសយុទ្ធនាការយោធា “ការពារខ្សែព្រំដែន”
នាថ្ងៃទី ៨ កក្កដា។ តាមតួរលេខស្ថិតិរបស់កងទ័ពអ៊ីស្រាអែល ទោះបីជាគ្មានជន អ៊ីស្រាអែលណាមួយត្រូវស្លាប់ក្តី ប៉ុន្តែ យ៉ាងតិចបំផុតមានជនប៉ាឡេស្ទីនចំនួន
១៧២ នាក់ត្រូវស្លាប់ក្នុងបណ្ដាការវាយប្រហារក្រោមអាកាស់របស់អ៊ីស្រាអែល
នាពេលថ្មីៗ នេះ។ ចំពោះមុខស្ថានភាពពោលខាងលើ សហភាពអឺរ៉ុប (EU)
បានមានការជួបប្រាស្រ័យជាមួយភាគីនានាក្នុងតំបន់សំដៅដាក់សម្ពាធន៍អំពី
បទឈប់បាញ់ភា្លមមួយរំពិចមួយនៅតំបន់ Gaza៕

ប្រតិកម្មទៅវិញ

ផ្សេងៗ