អ៊ីស្រាអែលប្រកាសផែនការកសាងលំនៅដ្ឋានថ្មីចំនួន ២៥០០ ខ្នង

អ៊ីស្រាអែលប្រកាសផែនការកសាងលំនៅដ្ឋានថ្មីចំនួន ២៥០០ ខ្នង - ảnh 1
អ៊ីស្រាអែលប្រកាសផែនការកសាងលំនៅដ្ឋានថ្មីចំនួន ២៥០០ ខ្នង (VNA)


(VOVworld) – នាថ្ងៃទី ២៤ មករា ក្រសួងការពារជាតិអ៊ីស្រាអែលបានប្រកាសថា
 ៖ ​ប្រទេសនេះយល់ព្រមផែនការកសាងបន្ថែមលំនៅដ្ឋានថ្មីចំនួន ២៥០០ ខ្នង
ទៀតនៅតំបន់ត្រើយខាងលិច។ នេះគឺជាសេចក្តីប្រកាសលើកទី ២ អំពីការ
កសាងទីប្រជុំជនថ្មីនៅតំបន់ទន្ទ្រានកាន់កាប់គិតតាំងពីប្រធានាធិបតីអាមេរិក
 លោក Donald Trump ទទួលដំណែង។ នាថ្ងៃដដែល អ្នកនាំពាក្យរបស់ប្រធានាធិ
 បតីប៉ាឡេស្ទីន លោក Nabil Abu Rdeneh បានចាត់ទុកថា៖ ទង្វើរបស់ អ៊ីស្រាអែល
បានបំផ្លាញចោលរាល់ការខំប្រឹងប្រែងនាំមកនូវសន្តិភាពក្នុងតំបន់ ជាថ្មីម្តង
ទៀត ហើយនិងជាការលើកទឹកចិត្តពួគជ្រុលនិយម។ លោក Nabil Abu Rdeneh
 បានអំពាវនាវឲ្យសហគមន៍អន្តរជាតិប្រឆាំងជំទាស់គោលជំហររបស់អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ