អាហ្រ្វិកនៅតែជាទីផ្សារសក្តានុពល ក្រោយពីជំងឺរាតត្បាត COVID -19 របស់វៀតណាម

(VOVWORLD) - លោក Hoang Duc Nhuan ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអាល់ហ្សេរី ទទួលបន្ទុកសេណេហ្គាល់ ម៉ាលី ហ្គាំបៀ នីហ្សេរីយ៉ា នាពេលថ្មីៗនេះ បានឲ្យដឹងថា៖ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID -19 នោះ សកម្មភាពដោះដូរពាណិជ្ជកម្មរវាងវៀតណាម និងបណ្ដាប្រទេសពោលខាងលើនិយាយដោយឡែក និងអាហ្វ្រិកនិយាយរួម ត្រូវរងផលប៉ះពាល់។
អាហ្រ្វិកនៅតែជាទីផ្សារសក្តានុពល ក្រោយពីជំងឺរាតត្បាត COVID -19 របស់វៀតណាម - ảnh 1លោក Hoang Duc Nhuan ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអាល់ហ្សេរី 
(ស្ដាំ ) (រូបថត៖ TTXVN)

យោងតាមការធ្វើស្ថិតិជាបឋមរបស់អគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ តម្លៃប្រាក់នាំចេញរបស់វៀតណាមទៅកាន់អាហ្រ្វិកធ្លាក់ចុះ ៦,១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តំលៃប្រាក់នាំចេញរបស់បណ្ដាប្រទេសអាហ្រ្វិកមកកាន់វៀតណាមបានធ្លាក់ចុះ ១,២% ។ ទោះរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត  COVID-19 ក៏ដោយ ប៉ន្តែបណ្ដាប្រទេសអាហ្រ្វិកនៅតែខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍តំបន់ពាណិជ្ជកម្មសេរីអាហ្វ្រិក (AFCFTA) នាពេលឆាប់ៗ។ សហភាពអាហ្រ្វិកប៉ាន់ស្មានថា AFCFTA នឹងបង្កើនពាណិជ្ជកម្មផ្ទៃក្នុងអាហ្វ្រិកឡើងជិត ៦០% នាឆ្នាំ ២០២២ និងជំរុញការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចនៅទ្វីបនេះ។ ហេតុដូច្នេះហើយ សហក្រាសវៀតណាមគប្បីត្រៀមរៀបចំដើម្បីទាញយកឱកាសពីទីផ្សារនេះ ក្រោយពីជំងឺរាតត្បាត COVID -19 ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ