អាហ្វហ្គានីស្ថានចាប់ខ្លួនមេបញ្ជាការសំខាន់របស់តាលីបង់

(VOVWORLD) - មេបញ្ជាការដ៏ល្បីឈ្មោះរបស់តាលីបង់គឺលោក Qari Nizamudin ត្រូវបានចាប់ខ្លួនដោយប៉ូលីសនៅពេលដែលគេព្យាយាមចូលក្នុងទីក្រុង Maimana នាយប់ថ្ងៃទី ៤ ខែមករា។
នាថ្ងៃទី ៥ ខែមករា កងកម្លាំងអាហ្វហ្គានីស្ថានបានប្រកាសថា ពួកគេបានចាប់ខ្លួនមេបញ្ជាការសំខាន់ម្នាក់របស់កងកម្លាំងតាលីបង់នៅខេត្ត Faryab ភាគខាងជើងប្រទេសនេះ។ មេបញ្ជាការដ៏ល្បីឈ្មោះរបស់តាលីបង់គឺលោក Qari Nizamudin ត្រូវបានចាប់ខ្លួនដោយប៉ូលីសនៅពេលដែលគេព្យាយាមចូលក្នុងទីក្រុង Maimana នាយប់ថ្ងៃទី ៤ ខែមករា។ កងកម្លាំងតាលីបង់នៅតែមិនទាន់ផ្តល់យោបល់លើព័ត៌មានខាងលើនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ