ឥណ្ឌូណេស៊ីបានវាយកំទិចឧបាយកលបំផ្ទុះគ្រាប់បែកមុនពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ូលីសប្រឆាំងភេរវកម្មឥណ្ឌូនេស៊ីបានវាយកំទិចផែនការបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់នៅតាមទីក្រុងមួយចំនួន នៃប្រទេសឥណ្ឌូនេស៊ី មុនពេលពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលាខាងមុខនេះ។
ឥណ្ឌូណេស៊ីបានវាយកំទិចឧបាយកលបំផ្ទុះគ្រាប់បែកមុនពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo - ảnh 1 ប៉ូលីសឥណ្ឌូនេស៊ីយាមល្បាតនៅដងវិថី (រូបថត៖ AFP/TTXVN)

លោក Joko Widodo បានជាប់ឆ្នោតធ្វើជាប្រធានាធិបតីឥណ្ឌូណេស៊ីសារជាថ្មីម្តងទៀតសម្រាប់អាណត្តិទី ២ ក្នុងការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី ១៧ ខែមេសាកន្លងទៅ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៥ ខែតុលា លោកឧត្តមសេនីយ៍ Dedi Prasetyo អ្នកនាំពាក្យនគរបាលជាតិឥណ្ឌូនេស៊ីលោក បានឲ្យដឹងថា ប៉ូលីសប្រឆាំងភេរវកម្មរបស់ប្រទេសនេះបានរាំងស្កាត់ទាន់ពេលវេលានូវផែនការបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់នៅក្នុងទីក្រុងមួយចំនួននៃប្រទេសនេះ មុនពេលរៀបចំពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលាខាងមុខនេះ។ យ៉ាងហោចណាស់មានជនល្មើសបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ៤ នាក់បានត្រៀមខ្លួនវាយប្រហារដោយគ្រាប់បែកដ៏សាហាវ ក្នុងនោះមានជាតិពុល Abrin។ នេះគឺជាជាតិពុលដ៏ខ្លាំងបំផុត ដែលអាចគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពនិងអាយុជីវិតរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ