ឥណ្ឌានិងវៀតណាមនៅមានសក្ដានុពលជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Sandeep Arya នៅពេលឆ្លើយបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២៣។ 

ឥណ្ឌានិងវៀតណាមនៅមានសក្ដានុពលជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Sandeep Arya។

លោកឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមចាត់ទុក ថា ល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់ ក៏ដូចជាការផ្លាស់ប្តូរឌីជីថលដ៏ខ្លាំងក្លានៅទាំងឥណ្ឌា និងវៀតណាមកំពុងបង្កើតឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Sandeep Arya បានស្នើឱ្យរក្សាយន្តការការងាររួម និងអនុ គណៈកម្មការពាណិជ្ជកម្មរវាងរដ្ឋាភិបាលទាំងពីរ ដើម្បីទាញយកឱកាសទាំងនេះ ដោយពិចារណាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធ បច្ចេកវិទ្យាឌីជីថល ការរុករកប្រេង និងឧស្ម័ន បច្ចេកវិទ្យាការពារជាតិ និងការ ដឹកជញ្ជូនតាមសមុទ្រ។ លោកឯកអគ្គរដ្ឋទូត Sandeep Arya បានសម្តែងសុទិដ្ឋិនិយម អំពីអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងទ្វេភាគី ហើយបាននិយាយថា រួមជាមួយនឹង មូលដ្ឋានគ្រឹះដ៏រឹងមាំពីទំនាក់ទំនងមិត្តភាពប្រពៃណីតាំងពីយូរលង់មក ប្រទេសទាំងពីរ មានគំរូសេដ្ឋកិច្ច និងបទពិសោធន៍ដើម្បីបំពេញនិងចែករំលែកឲ្យគ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ