ឥណ្ឌូនេស៊ីត្រួតពិនិត្យលើគម្រោងការយ៍យុទ្ធសាស្រ្តជាតិ

(VOVWORLD) -រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចចិត្តកាត់បន្ថយគម្រោងការណ៍យុទ្ធសាស្រ្តជាតិចំនួន ១៤ ដោយមានទឹកប្រាក់សរុបដល់ ២ ពាន់លានដុល្លារអាមេរិក។


នាថ្ងៃទី ១៧ មេសា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានកោះហៅកិច្ចប្រជុំទីក្ដីការគណរដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងការយុទ្ធសាស្ត្រជាតិក្នុងត្រីមាសទី ១ ឆ្នាំ ២០១៨។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចចិត្តកាត់បន្ថយគម្រោងការណ៍យុទ្ធសាស្រ្តជាតិចំនួន ១៤ ដោយមានទឹកប្រាក់សរុបដល់ ២ ពាន់លានដុល្លារអាមេរិក។ ក្នុងគម្រោងការណ៍ទាំងនេះ មានគម្រោងការណ៍ផ្លូវដែក Jambi-Palembang គម្រោងការណ៍អភិវឌ្ឍន៍ផ្លូវដែកនៅ Kalimantan ប៉ែកខាងកើត និងមណ្ឌលសេដ្ឋកិច្ចពិសេសនៅ Merauke ជាដើម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ