ឥណ្ឌូនេស៊ីបានចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីនិងស្ថាប័ននីតិបញ្ញត្តិគ្រប់ជាន់ថ្នាក់

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែមេសា ឥណ្ឌូនេស៊ីបានចាប់ផ្តើមការបោះឆ្នោតដែលត្រូវបានចាត់ទុកជាការបោះឆ្នោតធំបំផុតនៅលើពិភពលោកក្នុងរយៈពេលត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះ។
ឥណ្ឌូនេស៊ីបានចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីនិងស្ថាប័ននីតិបញ្ញត្តិគ្រប់ជាន់ថ្នាក់ - ảnh 1 ឥណ្ឌូនេស៊ីបានចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីនិងស្ថាប័ននីតិបញ្ញត្តិគ្រប់ជាន់ថ្នាក់

យោងតាមនោះ អ្នកបោះឆ្នោតឥណ្ឌូនេស៊ីដែលមានសិទ្ធិស្របច្បាប់ជាង ១៩០ លាននាក់ គ្រោងនឹងប្រើប្រាក់សិទ្ធិបោះឆ្នោតរបស់នៅតាមមណ្ឌលបោះឆ្នោតចាប់ផ្តើមបើកនៅម៉ោង ៧ ព្រឹកតាមម៉ោងតំបន់នៅខេត្ត Papua ហើយគ្រោងនឹងបញ្ចប់នៅវេលាម៉ោង ១ រសៀលនៅខេត្ត Sumatra។ ក្នុងការបោះឆ្នោតនេះ អ្នកបោះឆ្នោតនឹងចូលរួមជ្រើសតាំងប្រធានាធិបតី និងអនុប្រធានាធិបតីនិងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ជាង ២០.០០០ នាក់ ផងដែរ។ ការបោះឆ្នោតនៅឆ្នាំនេះមានការចូលរួមរបស់បេក្ខជនចំនួន ២៤៥.000 នាក់ដែលតំណាងឱ្យគណបក្សនយោបាយចំនួន ៦ នៅទូទាំងប្រទេសឥណ្ឌូនេស៊ី។ គួរបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍បានវាយតម្លៃថានេះគឺជាការបោះឆ្នោតដែលមានទ្រង់ទ្រាយដ៏ធំបំផុតនិងស្មុគស្មាញបំផុតនៅលើពិភពលោក ពីព្រោះថាអ្នកបោះឆ្នោតនឹងជ្រើសតាំងមិនត្រឹមតែប្រធានាធិបតីនិងអនុប្រធានាធិបតីប៉ុណ្ណោះទេ ថែមទាំង ជ្រើសតាំងតំណាងស្ថាប័ននីតិបញ្ញត្តិចំនួន ៤ ផ្សេងៗទៀតនៅក្នុងពេលតែមួយនៃការបោះឆ្នោតនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ