ឥណ្ឌូនេស៊ីព្រួយបារម្ភអំពីភាពតានតឹងនៅសមុទ្រខាងកើត

(VOVWORLD) - នាថ្ងៃទី៦ ឧសភា រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីបានសម្ដែងនូវការ ព្រួយបារម្ភអំពីភាពតានតឹងនៅសមុទ្រខាងកើត ខណៈដែលពិភពលោក កំពុងពុះពារឆ្លើយតបនឹងជំងឺរាតត្បាត Covid-19។
ឥណ្ឌូនេស៊ីព្រួយបារម្ភអំពីភាពតានតឹងនៅសមុទ្រខាងកើត - ảnh 1 រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi (រូបថត៖ VOV)

ក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូជាមួយទីភ្នាក់ងារសារ ព័ត៌មានបរទេស រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានមានប្រសាសន៍ថា៖

“ឥណ្ឌូនេស៊ីសម្ដែងនូវការព្រួយបារម្ភអំពីសភាពការណ៍បច្ចុប្បន្ននៅ សមុទ្រខាងកើត ដែលភាពតានតឹងទំនងជាកំពុងកើនឡើង ខណៈដែល ពិភពលោកកំពុងត្រូវការមានកិច្ចខិតខំប្រឹងប្រែងរួមដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19។ ឥណ្ឌូនេស៊ីសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត រួមទាំងការធានាសេរីភាពនាវាចរណ៍ អាកាសចរណ៍ ហើយលើកទឹកចិត្តភាគីទាក់ទិនទាំងអស់ឲ្យគោរពច្បាប់នាវា ចរណ៍អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ (UNCLOS)”។

ការអំពាវនាវរបស់ឥណ្ឌូនេស៊ីត្រូវបានលើកឡើងក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងពុះពារឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 នោះ គឺ ប្រទេសចិនមានអំពើរំលោភបំពានលើអធិបតេយ្យភាពនៅសមុទ្រខាងកើតជាបន្តបន្ទាប់ ហើយដាក់ចេញការទាមទារមិនសមហេតុផលនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ