ឥណ្ឌាអនុវត្តគំរូ “ម៉ាស៊ីន ATM អង្ករ” ដូចវៀតណាម ដើម្បីជួយដល់ជនក្រីក្រ

(VOVWORLD) - គោលគំនិត “ម៉ាស៊ីន ATM អង្ករ ” ដើម្បីផ្តល់ជំនួយស្បៀងអាហារដល់ជនក្រីក្រដែលរងផលប៉ះពាល់ដោយការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ របស់ វៀតណាមនឹងត្រូវយកមកអនុវត្តនៅក្នុងប្រទេសឥណ្ឌា។ 
ឥណ្ឌាអនុវត្តគំរូ “ម៉ាស៊ីន ATM អង្ករ” ដូចវៀតណាម ដើម្បីជួយដល់ជនក្រីក្រ           - ảnh 1“ម៉ាស៊ីន ATM អង្ករ” ត្រូវបានអន្តរជាតិកោតសរសើរយ៉ាងខ្លាំង

ម៉ាស៊ីនចែកអង្ករស្វ័យប្រវត្តិឬ “ម៉ាស៊ីន ATM អង្ករ” នឹងមានទីតាំងនៅតំបន់អនាធិបតេយ្យមួយ ក្នុង Bengaluru រដ្ឋ Karnataka ប្រទេសឥណ្ឌាខាងត្បូង ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនក្រីក្រ។ លោក K. Gopalaiah ដែលទទួលខុសត្រូវផ្នែកស៊ីវិលនិងផ្តល់អាហារនៅក្នុងរដ្ឋ Karnataka បានឲ្យដឹងថា គោលគំនិតនេះកំពុងរង់ចាំរដ្ឋាភិបាលឥណ្ឌាយល់ព្រមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសហប្រតិបត្តិការរវាងក្រុងញូវដែលីនិងកម្មវិធីស្បៀងអាហារពិភពពិតនៃអង្គការសហប្រជាជាតិ (WFP)។ យោងតាមផែនការ ការដាក់ឲ្យប្រើប្រាស់ “ម៉ាស៊ីន ATM អង្ករ” ត្រូវបានអនុវត្តនៅក្នុងរដ្ឋចំនួន ៥ របស់ឥណ្ឌា ក្នុងនោះមានរដ្ឋ Karnataka។ ប្រជាជនម្នាក់ៗនៅក្នុងរដ្ឋនេះ នឹងទទួលបានអង្ករ ៥ គីឡូក្រាម/ខែ រួមជាមួយនឹងរបស់ចាំបាច់ផ្សេងៗទៀត។

សូមគូសបញ្ជាក់ថា គោលគំនិតនៃ “ម៉ាស៊ីន ATM អង្ករ” របស់វៀតណាមត្រូវបានសារព័ត៌មានអន្តរជាតិ កោតសរសើរ ហើយរហូតមកដល់ពេលនេះ មានប្រទេសជាច្រើនបានរៀនសូត្រពីបទពិសោធន៍របស់វៀត ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ