ឧទ្ទេសនាមវប្បធម៌ដ៏សម្បូរបែបរបស់ខេត្ត Binh Phuoc នៅរដ្ឋធានីហាណូយ

(VOVWORLD) - មកដល់កម្ម វិធីនេះ ទស្សនិកជនបានកំសាន្តឈុតសម្ដែងវាយគងឃ្មោះ របាំប្រពៃណី បទចម្រៀងប្រជាប្រិយ និងចង្វាក់ភ្លេងពិណពាទ្យដ៏វិសេសវិសាលរបស់ជន ជាតិខ្មែរ។ 


ឧទ្ទេសនាមវប្បធម៌ដ៏សម្បូរបែបរបស់ខេត្ត Binh Phuoc នៅរដ្ឋធានីហាណូយ - ảnh 1ឈុតសម្ដែងតូរ្យតន្ត្រីប្រជាប្រិយ (រូបថត៖ VOV)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ សារមន្ទីរជនជាតិវិទ្យាវៀត ណាម បានសហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Binh Phuoc ភាគខាងត្បូងវៀតណាម រៀបចំកម្មវិធីឧទ្ទេសនាមអំពីវប្បធម៌ Binh Phuoc ដ៏សម្បូរបែបនៅរដ្ឋធានីហាណូយចាប់ពីថ្ងៃទី២៤ដល់ទី២៥ កុម្ភៈ។ ចំណុចគួរឲ្យចាប់អារម្មណ៍នៃកម្មវិធីឆ្នាំនេះ គឺការសំដែងសិល្បៈរបស់ សិល្បៈករជនជាតិ Stieng និងជនជាតិខ្មែរនៃខេត្ត Binh Phuoc។ មកដល់កម្ម វិធីនេះ ទស្សនិកជនបានកំសាន្តឈុតសម្ដែងវាយគងឃ្មោះ របាំប្រពៃណី បទចម្រៀងប្រជាប្រិយ និងចង្វាក់ភ្លេងពិណពាទ្យដ៏វិសេសវិសាលរបស់ជន ជាតិខ្មែរ។ នេះជាឱកាសដើម្បីទស្សនិកជនយល់ដឹងបន្ថែមអំពីវប្បធម៌អរូបី របស់ជនជាតិមួយចំនួន ហើយជួបប្រាស្រ័យដោយផ្ទាល់ជាមួយជនរួមជាតិជាជន ជាតិភាគតិច៕


ប្រតិកម្មទៅវិញ

ផ្សេងៗ