ឧទ្ទេសនាមសេដ្ឋកិច្ចវៀតណាមជាមួយសហគមន៍អង្គភាពអាជីវកម្មទីក្រុង Oran

ឧទ្ទេសនាមសេដ្ឋកិច្ចវៀតណាមជាមួយសហគមន៍អង្គភាពអាជីវកម្មទីក្រុង Oran - ảnh 1
ឯកអគ្គរដ្ឋទូតលោក Pham The Tru ក្នុងជំនួបជាមួយអភិបាលខេត្ត Oran, Zaafen Abdelghani

(VOVworld)-ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០វិច្ឆិកា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
 អាល់ហ្សេរី លោក Pham The Tru បានអញ្ជើញទៅបំពេញការងារនៅទីក្រុង Oran
ស្ថិតនៅ ភាគពាយ័ព្យប្រទេសអាល់ហ្សេរី សំដៅជួបប្រាស្រ័យជាមួយតំណាងមកពី
៣០អង្គភាពអាជីវកម្មតំបន់មានសកម្មភាពលើវិស័យនាំចូលនិងនាំចេញ កែច្នៃក
កសិផល វិនិយោគនិងកសាង​ក្នុងបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋ
កិច្ចនិង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួប លោក Pham The Tru បាន
ជឿជាក់ ថា នេះជាឱកាសដើម្បីភាគីទាំងពីរផ្លាស់ប្តូរព័ត៌មាន សំដៅយល់ច្បាស់នូវទី
ផ្សាររបស់ ប្រទេសនីមួយៗ ព្រមទាំងអះអាងថា នឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បី
ជួយអង្គភាព អាជីវកម្មអាល់ហ្សរីធ្វើការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយដៃគូ
វៀតណាម។

        រីឯខ្លួនវិញ លោក Abed Mouad ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុង
Oran បានសង្កត់ធ្ងន់ថា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ គប្បីបង្កើនការផ្លាស់ប្តូរ
 សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិនិយោគលើវិស័យជាច្រើននៃខឿនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ