ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បញ្ជាណែនាំឲ្យបង្កលក្ខណៈងាយស្រួលបែបបទរដ្ឋបាលអំពីធនធានបរិស្ថាន

ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បញ្ជាណែនាំឲ្យបង្កលក្ខណៈងាយស្រួលបែបបទរដ្ឋបាលអំពីធនធានបរិស្ថាន - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Hoang Trung Hai ថ្ឡែងមតិបញ្ជាណែនាំ
(រូបថតៈdwrm.gov.vn)


(VOVworld)-នាថ្ងៃទី៩មករា ខុទ្ទកាល័យរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹង ដោយផ្សព្វផ្សាយមតិរបស់លោកឧបនាយករដ្ឋមន្ត្រី Hoang Trung Hai នៅសន្និ សីទបូកសរុបការងារឆ្នាំ២០១៤ និងលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥របស់ ផ្នែកធនធាននិងបរិស្ថាន។ សេចក្តីជូនដំណឹងបានលើកច្បាស់ថា៖ រដ្ឋាភិបាល បានវាយតម្លៃខ្ពស់និងលើកដំកើងរាល់លទ្ធផលដែលផ្នែកធនធាននិងបរិស្ថាន ទទួលបានក្នុងឆ្នាំ២០១៤។ ឆ្នាំ២០១៥ជាឆ្នាំចុងក្រោយនៃផែនការ៥ឆ្នាំ ២០១១
-២០១៥ ដោយហេតុនេះ​ផែនការដែលបានដាក់ចេញសម្រាប់ផ្នែកនេះគឺទាមទារ ឲ្យផ្នែកទាំងមូលខំប្រឹងប្រែងជាងទៀត។ តាមនោះ ផ្នែកត្រូវជម្រុញការធ្វើកំណែ ទម្រង់រដ្ឋបាលតាមការបញ្ជាណែនាំរបស់រដ្ឋាភិបាល កាត់បន្ថយបែបបទរដ្ឋបាល សំដៅបង្កើតឡើងបរិយាកាសធ្វើអាជីវកម្មងាយស្រួល រួមចំណែអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គម ជាពិសេសបណ្តាវិស័យទាក់ទង់ផ្ទាល់ជាមួយផលប្រយោជន៍របស់
ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ