ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត Ca Mau

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត Ca Mau - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត Ca Mau

          (VOV)_នារសៀលថ្ងៃទី២៤ តុលា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen
 Xuan Phuc រួមជាមួយថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នមជ្ឈឹម ​បានជួប​ធ្វើការជាមួយ
ថ្នាក់ដឹកនាំខេត្ត Ca Mau អំពីស្ថានភាពសេដ្ឋកិច្ច សង្គម ​ក្នុង​រយៈ​ពេល​៩ខែ កន្លងទៅ
 និងភារកិច្ចស្នូល ក្នុងរយៈពេល៣ខែ ចុងឆ្នាំ ២០១៥។​ថ្លែងមតិនៅទីនេះ លោក
 Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះ​ការខំប្រឹងប្រែងរបស់ខេត្ត Ca Mau
 ក្នុងរយៈពេល៩ខែកន្លងទៅ និងស្នើ​អោយ​គ្រប់ក្រសួង និងស្ថានប័នមជ្ឈឹមត្រូវ
ស្រាវជ្រាវ ពិនិត្យ និងដោះស្រាយការលំបាកសំរាប់តំបន់ ជាពិសេសគឺជំរុញការ
អនុវត្តគំរោងការណ៍សំខាន់ៗរបស់ខេត្ត។ 

          នាថ្ងៃដដែរ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បាន
អញ្ជើញចូលរួមមហាសន្និបាត ស្នេហារជាតិលើកទី៥ ខេតុ្ត Ca Mau ដំណាក់កាល ២០១១-២០១៥ ផងដែរ៕   

 

ប្រតិកម្មទៅវិញ

ផ្សេងៗ