ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការដឹកនាំរបស់ IUU

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃគណៈ កម្មាធិការដឹកនាំ បានពិភាក្សានិងស្នើឡើងនូវដំណោះស្រាយសម្របសម្រួល ដើម្បីការពារនិងលុបបំបាត់សកម្មភាពនេ សាទ IUU និងលុបចោលការព្រមាន “កាតលឿង” របស់ EC ចំពោះវៀតណាម។ 
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការដឹកនាំរបស់ IUU - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ 

នាព្រឹកថ្ងៃទី ១៥ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ប្រធានគណៈកម្មាធិការជាតិ ទទួលបន្ទុការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (ដែលហៅកាត់ថា IUU) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ២ របស់គណៈកម្មាធិការ ដើម្បីត្រៀមអនុវត្តន៍ភារកិច្ច នាពេលខាងមុខ។ នាពេលកន្លងមក ក្រសួង ស្ថាប័ននិងមូលដ្ឋានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំនះលើអនុសាសន៍ចំនួនបួនរបស់គណៈកម្ម ការអឺរ៉ុប (EC) អំពីការបំពេញក្របខ័ណ្ឌច្បាប់  ពង្រឹងកិច្ចការគ្រប់គ្រងទូកនេសាទ ដោះស្រាយស្ថានភាពនេសាទនាពេលបច្ចុប្បន្នរបស់ទូកនេសាទវៀតណាមដែលរំលោភ លើដែនទឹកបរទេស ក៏ដូចជា ជំរុញការតាមដានប្រភពផលិតផលជលផលពីការនេ សាទផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃគណៈកម្មាធិការដឹកនាំ បានពិភាក្សានិងស្នើឡើងនូវដំណោះស្រាយសម្របសម្រួល ដើម្បីការពារនិងលុបបំបាត់សកម្មភាពនេសាទ IUU និង លុបចោលការព្រមាន “កាតលឿង” របស់ EC ចំពោះវៀតណាម។ យ៉ាងណាមិញ កិច្ចការនាពេលខាងមុខ គឺត្រូវរៀបចំឱ្យបានល្អ សម្រាប់ការទទួលស្វាគមន៍និងធ្វើការជាមួយគណៈប្រតិភូអធិការកិច្ច របស់ EC ដែលគ្រោងនឹងមកធ្វើការនៅវៀត ណាមនៅដើមខែវិច្ឆិកាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ