ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញបំពេញការងារនៅខេត្ត Long An

(VOVWORLD) - ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យ BCG Bang Duong បានប្រព្រឹត្តទៅនៅឃុំ Thanh An ស្រុក Thanh Hoa ខេត្ត Long An នាព្រឹកថ្ងៃទី១៦ខែកញ្ញា។ នេះជាគម្រោងការរោងចក្រថាម ពលពន្លឺព្រះអាទិត្យដើមដំបូងនៅខេត្ត Long An និងជាការគូសសញ្ញាសំខាន់សម្រាប់កម្មវិធីអភិវឌ្ឍន៍ថាមពលថ្មីនៃតំបន់នេះផងដែរ ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន វត្តមាន ឧបនាយករដ្ឋមន្រ្តីលោក  Truong Hoa Binh រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបមកពីក្រ សួង ស្ថាប័នមួយចំនួនទៀតផង។

គម្រោងនេះត្រូវបានអនុម័តដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមដែលមានសមត្ថភាពផលិតបាន ៤០,៦ មេហ្កាវ៉ាត់ ហើយគ្រោងនឹងសម្រេចនិង ដាក់ឲ្យដំណើរការមុនខែមិថុនាឆ្នាំ ២០១៩។

មុននោះ នារសៀលថ្ងៃទី ១៥ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh និងសមាជិកសភានីតិកាលទី ១៤ មណ្ឌល  Long An បានចូលរួមសន្និសីទ ជួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោតដែលជាថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំមន្ទីរនានា សំដៅផ្ទៀងស្តាប់យោបល់មុនសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាម នីតិកាល ទី ១៤ ដែលនឹងប្រារព្ធនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ