ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីឡាវ

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីឡាវ - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីឡាវ

(VOV)_នារសៀលថ្ងៃទី៨សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី​វៀតណាម 
លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោក Bouasone Bouphavanh ប្រធាន
វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាតិឡាវ និងជាអតីតនាយក​រដ្ឋមន្ត្រីឡាវ ដែលកំពុងមាន
ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម ។ នៅទីនេះ លោក Bouasone Bouphavanh បាន
អោយដឹងថា៖ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋ​កិច្ច​ជាតិឡាវ ជាស្ថាប័នមួយដែលបានបង្កើត
ឡើងនាពេលថ្មីៗនេះ សំដៅស្រាវ​ជ្រាវពិគ្រោះយោបល់ចំពោះបក្ស រដ្ឋចំពោះគោលន
យោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។ នាបច្ចុប្បន្ន វិទ្យាស្ថានបានសហប្រតិបត្តិ
ការជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាម ដើម្បីស្រាវជ្រាវ ចែករំលែក
អំពីគោលនយោបាយ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច នៅប្រទេសនិមួយៗ ក៏ដូចជា
របស់ប្រទេសទាំងពីរ។លោកក៏មានគោលបំណងថា៖រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភ
ចំពោះកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរ នាពេលខាងមុខនេះ។

          រីឯ លោក Bouasone Bouphavanh​ បានស្នើអោយវិទ្យាស្ថានទាំងពីរ​ត្រូវបង្កើន​
កិច្ចសហប្រតិបត្តិការ រួមសហការស្រាវជ្រាវ ដើម្បីពិគ្រោះយោបល់​ចំពោះរដ្ឋាភិបាលនៃ
ប្រទេសទាំងពីរ។​ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏ត្រូវបន្ត​ស្រាវជ្រាវគោលនយោបាយនា
នា ដើម្បីទាក់ទាញទុនវិនិយោគ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ បណ្ដុះបណ្ដា
ប្រភពធនធានមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ