ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ត្រួតពិនិត្យស្ថានភាពរាំងស្ងួចនៅតំបន់ Tay Nguyen

ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ត្រួតពិនិត្យស្ថានភាពរាំងស្ងួចនៅតំបន់ Tay Nguyen - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ត្រួតពិនិត្យស្ថានភាពរាំងស្ងួចនៅតំបន់ Tay Nguyen


(VOVworld)-នាព្រឹកថ្ងៃទី២៤មិនា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc និងរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao
Duc Phat អញ្ជើញទៅត្រួតពិនិត្យស្ថានភាពរាំងស្ងួតនៅស្រុក Chư Pưh និង Chư Se
ខេត្ត Gia Lai សំដៅបញ្ជាណែនាំការងារទប់ទល់នឹងគ្រោះរាំងស្ងួតចំពោះមុខ ក៏ដូច
ជាយូរអង្វែងនៅតំបន់ Tay Nguyen ។ នៅតំបន់ទាំងពីរនេះ ឧបនាយករដ្ឋ មន្ត្រី
លោក Nguyen Xuan Phuc បានលើកទឹកចិត្តប្រជាជនឲ្យសាមគ្គី ជួយគ្នាទៅ វិញទៅមកក្នុងដំណាក់កាលដ៏លំបាកនេះ ព្រមទាំងបញ្ជាណែនាំឲ្យបក្សភាគ រដ្ឋ អំណាចគ្រប់ជាន់ថ្នាក់នៅខេត្ត Gia Lai អនុវត្តរាល់ដំណោះស្រាយជួយប្រជា កសិករនៅតំបន់រង់គ្រោះដោយគ្រោះរាំងស្ងួតនេះ។ លោកមានប្រសាសន៍ថា៖

“ថ្នាក់ដឹកនាំតំបន់គប្បីទៅសាកសួរសុខទុក្ខប្រជាកសិករ ដើម្បីយល់ច្បាស់នូវ ជីវភាពរស់នៅជាក់ស្តែងនិងគ្រោះរាំងស្ងួតប្រែប្រួលយ៉ាងដូចម្ត៉េចដែរ។ រដ្ឋ
អំណាច សាខាបក្សនៅតំបន់ត្រូវធានាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជជន។
​មុនបង្អស់ គឺមិនទុកឲ្យប្រជាជនអត់បាយហូប ទីពីរធានាប្រភពទឹកស្អាតនិង
ទប់មិនឱ្យរោគរាតត្បាតកើតមានឡើង។ រីឯ ភាគីរដ្ឋវិញ រដ្ឋនឹងស្រាវជ្រាវវិធាន
ការស្រោចទឹកឲ្យសមស្រប មិនឲ្យកើតមាន ឡើងស្ថានភាពដាំដុះស្រូវ
ជួបគ្រោះរាំងស្ងួតសារជាថ្មី”។

        ក៏ក្នុងថ្ងៃដដែល លោក Nguyen Xuan Phuc រួមជាមួយក្រុមការងារបាន អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈបញ្ជាណែនាំ Tay Nguyen ខេត្ត Gia Lai
និងបណ្តាខេត្ត Tay Nguyen ស្តីពីដំណោះស្រាយបង្ការទប់ទល់នឹងគ្រោះរាំងស្ងួត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ