ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Thai Nguyen

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Thai Nguyen  - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបប្រាស្រ័យជាមួយ
អ្នកបោះឆ្នោតនៅខេត្ត Thai Nguyen


(VOVworld)-នាថ្ងៃទី៨ឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស
វៀតណាម លោក Pham Binh Minh រួមជាមួយបេក្ខជនសមាជិកសភានីតិកាលទី
១៤ចំនួន៣រូបទៀត នៅមណ្ឌលបោះឆ្នោត Thai Nguyen  បានទៅជួបប្រាស្រ័យ
ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Song Cong (ខេត្ត​Thai Nguyen)។ ថ្លែងមតិនៅទី
នេះ លោក Pham Binh Minh បានសង្កត់ ធ្ងន់ទៅលើភារកិច្ចសំខាន់ៗរបស់ប្រទេស
ជាតិក្នុងដំណាក់កាលបច្ចុប្បន្ន ដូចជាកសាងនិង កែប្រែយន្តការសំដៅធ្វើសមា
ហរណកម្មឲ្យស៊ីជម្រៅនិងដើម្បីប្រជាជនទាំងមូលអាចចូលរួម ក្នុងការអភិវឌ្ឍន៍
មាតុប្រទេស។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា  នឹងបន្តការយកចិត្តទុក
ដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់ជួយខេត្ត ទីក្រុងនានាក្នុងនោះមានខេត្ត​
Thai Nguyen ឲ្យបង្កើនការផ្សព្វផ្សាយនូវសក្តានុភាព ប្រៀបខ្លាំងនិងទាក់ទាញការ
វិនិយោគពី បរទេស។ លោក Pham Binh Minh ក៏បានផ្លាស់ប្តូរនិងដោះស្រាយ
ចំពោះចម្ងល់និងសំណើរមួយចំនួន របស់អ្នកបោះឆ្នោតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ