ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ទទួលជួបអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Jadestone Energy

(VOVWORLD) - នាថ្ងៃទី ៣ ខែមិនា នៅទីស្តីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានអញ្ជើញទទួលជួបជាមួយប្រធាននិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Jadestone Energy  លោក Paul Blakeley។ 
ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ទទួលជួបអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Jadestone Energy - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Nhat Bac)

នេះគឺក្រុមហ៊ុនមេរបស់ Mitra Energy -ដែលជាក្រុមហ៊ុន បាននិងកំពុងប្រតិបត្តិ នូវកិច្ចសន្យាប្រេងឧស្ម័នចំនួន ៨ ទាំងនៅឯនាយសមុទ្រនិងនៅលើដីគោកវៀតណាម ផងដែរ។ Jadestone ក៏កំពុងអនុវត្តន៍កម្មវិធីរុករកប្រេងនិងឧស្ម័ន យ៉ាងសកម្ម ដោយចំណាយថវិការាប់រយលានដុល្លារផងដែរ។

ថ្លែងនៅក្នុងជំនួបនេះ លោក Paul Blakeley បានបញ្ជាក់អំពីគោលនយោបាយការលើកទឹកចិត្ត ការទាក់ ទាញវិនិយោគ ក៏ដូចជាការកែលំអបរិយាកាសអាជីវកម្មរបស់វៀតណាម នាពេលកន្លងមក គឺស្ថិតនៅក្នុងទិសដៅត្រឹមត្រូវ ជាការលើកទឹកចិត្តដល់វិនិយោគិនអន្តរជាតិធ្វើការវិនិយោគរយៈពេលយូរអង្វែង ស្ថេរភាព ហើយ Jadestone Energy  នឹងបន្តបើកទូលាយ ការវិនិយោគនិងការអភិវឌ្ឍផលិតកម្មអាជីវកម្មផងដែរ។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានអះអាងថា វៀតណាមជានិច្ចកាលស្វាគមន៍និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនអន្តរជាតិដែលមានលទ្ធភាពខាងហិរញ្ញវត្ថុ មាន បទពិសោធន៍បច្ចេកទេស មកធ្វើការបណ្តាក់ទុនវិនិយោគ ឈរលើមូលដ្ឋាន ធានានូវភាពសុខដុមនៃផលប្រយោជន៍និងលើកកម្ពស់សក្តានុពលប្រេងនិងឧស្ម័នដែលមានប្រសិទ្ធភាពបំផុតសម្រាប់ការអភិវឌ្ឍប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ