ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងផែនការនិងហិរញ្ញវត្ថុមីយ៉ាន់ម៉ា

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការ ងារនៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី ១៨ ខែមិថុនា ឧបនា យករដ្ឋមន្ត្រីលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងផែនការនិងហិរញ្ញវត្ថុមីយ៉ាន់ម៉ា លោក Soe Win, ជួបសំណេះសំណាលជាមួយបុគ្គលិកស្ថានទូតនិងសហគមន៍ជនវៀតណាមនៅទីក្រុង Yangon រួមទាំងជួបធ្វើការជាមួយតំណាងនៃសហគ្រាស វៀតណាមមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងផែនការនិងហិរញ្ញវត្ថុមីយ៉ាន់ម៉ា - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងផែនការនិងហិរញ្ញវត្ថុមីយ៉ាន់ម៉ា លោក Soe Win (រូបថតៈ VGP/Thanh Chung)

 ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងផែនការនិងហិរញ្ញវត្ថុលោក Soe Win ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម  វិនិ យោគ ហិរញ្ញវត្ថុនិងធនាគារ រវាងវៀតណាមនិងមីយ៉ាន់ម៉ា ដែលទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍  ពោលគឺ ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងពី ២៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១១ ដល់ ៨៦០ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៨ នាំវៀតណាមក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី ៩ របស់មីយ៉ាន់ម៉ា។ ភាគីទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះការដែលវៀតណាមបានក្លាយទៅជាអ្នកវិនិយោគទុនបរទេសធំទី ៧ របស់មីយ៉ាន់ម៉ា ដោយមានគម្រោងធំៗ ចំនួន ១៨ និងមានទុនចុះបញ្ជីសរុបចំនួនជិត ២,២ ពាន់លានដុល្លារអាមេរិក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកស្ថានទូតនិងសហគមន៍ ជនវៀតណាមនៅទីក្រុង Yangon និងទៅទស្សនាការិយាល័យតំណាងរបស់ក្រុមហ៊ុន វៀតណាមមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ក្នុងពិធីជួបសំណេះសំណាលជាមួយបុគ្គលិកស្ថានទូតវៀតណាមនិងបងប្អូនអាណិកជនវៀតណាម  លោកឧបនា យករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ាតែងតែយកចិត្តទុកដាក់ខ្លាំងលើការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ ហេតុដូច្នេះ លោកឧបនាយករដ្ឋមន្រ្តីចង់ឱ្យសហគមន៍ជនវៀត ណាមនៅទីនេះ គោរពតាមច្បាប់របស់ប្រទេសសាមី រស់នៅដោយរាប់អានគ្នា និងមានសកម្មភាពជាក់ស្តែងជាច្រើនដើម្បីរួមចំណែកដល់ទំនាក់ទំនងរវាងប្រ ទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងផែនការនិងហិរញ្ញវត្ថុមីយ៉ាន់ម៉ា - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue រំពឹងទុកថា សហគ្រាសវៀតណាមដែលវិនិយោគនៅមីយ៉ាន់ម៉ានឹងទទួលបានជោគជ័យ (រូបថតៈ VGP/Thanh Chung) 

ក្នុងជំនួបធ្វើការជាមួយសហគ្រាសវៀតណាមនៅមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue បានលើកឡើងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្តេជ្ញាចិត្តបង្កលក្ខណៈងាយស្រួល សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការវិនិយោគ ដោយខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេរភាគីសម្រេចបានគោលដៅ ជាង ១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០។ លោកឧបនាយករដ្ឋមន្រ្តីក៏បានពិភាក្សា ជាមួយថ្នាក់ដឹកនាំមីយ៉ាន់ម៉ា អំពីវិធានការនានាដើម្បីពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ធនាគារ និងទូរគមនាគមន៍ជាដើម។

ក្នុងជំនួបជាមួយក្លឹបអាជីវករវៀតណាមនៅមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្រ្តីបានជូនពរឲ្យក្លឹបប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាពិសេស ពង្រីកបណ្តាញសមា ជិកភាពនិងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតវៀតណាមនៅមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជាក់ស្តែងជាច្រើនក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម - និយោគនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម - មីយ៉ាន់ម៉ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ