ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានិងកូរ៉េខាងត្បូង

(VOVWORLD) - ចាប់ពីថ្ងៃទី ១៦ ដល់ទី ២៣ ខែមិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ រដ្ឋាភិបាលសាធារណៈរដ្ឋសហព័ន្ធមីយ៉ាន់ម៉ានិងសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។ 
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានិងកូរ៉េខាងត្បូង - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានិងកូរ៉េខាងត្បូង (VNA)

(VOVworld) –ចាប់ពីថ្ងៃទី ១៦ ដល់ទី ២៣ ខែមិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ រដ្ឋាភិបាលសាធារណៈរដ្ឋសហព័ន្ធមីយ៉ាន់ម៉ានិងសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។ ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកនេះ គណៈប្រតិភូវៀតណាមនឹងជំរុញ ការអនុម័តលើកម្មវិធីធ្វើសកម្មភាពអនុវត្តទំនាក់ទំនងដៃគូសហប្រតិ បត្តិការលើគ្រប់ជ្រុងជ្រោយ ដំណាក់កាល ២០១៩-២០២៤ យ៉ាងឆាប់រហស់។ ក្នុងក្រប់ខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue នឹងជួបចរចារ ជាមួយអនុប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ រដ្ឋមន្ត្រីក្រសួងផែនការនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងវិនិយោគនិងសេដ្ឋកិច្ចអន្តរដ្ឋ ទេសភិបាលធនាគារកណ្ដាល និងជួប សំដែងការគួសមទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ព្រមទាំង ជួបធ្វើការជាមួយសហគ្រាសវៀតណាមដែលកំពុងធ្វើអាជីវកម្មនៅទីនេះ ទៀតផង។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំលើកទី ១ ស្តីពីការសន្ទនាសេដ្ឋកិច្ចថ្នាក់ឧបនាយករដ្ឋមន្ត្រីវៀតណាម-កូរ៉េខាងត្បូង ហើយគ្រោងនឹងផ្លាស់ប្តូមិតិអំពីវិស័យពាណិជ្ជកម្មនិងវិនិយោគ ឧសហកម្ម ហិរញ្ញវត្ថុធនានានិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ថាមពល សុខាភិបាលនិងពលកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ