ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់

(VOVWORLD) -  នារសៀលថ្ងៃទី ៥ ធ្នូ នៅទីស្នាក់ការនៃក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់លោក Andreas Michaelis ក្នុងឱកាសអញ្ជើញមកវៀតណាម ធ្វើ សហប្រធាននៃកិច្ចប្រជុំ ក្រុមការងារប្រតិបត្តិយុទ្ធសាស្ត្រ លើកទី ៥  ថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាម-អាល្លឺម៉ង់។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់ - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់លោក Andreas Michaelis

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយអាល្លឺម៉ង់ ដែលជាដៃគូសំខាន់របស់វៀតណាមនៅអឺរ៉ុប ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះ ភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-អាល្លឺម៉ង់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាមនិងអាល្លឺម៉ង់ ដោយមានការអភិវឌ្ឍគួរអោយកត់សម្គាល់ ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ។ ទន្ទឹមជាមួយគ្នានោះ វៀតណាមមានគោលបំណង ចង់អោយអាល្លឺម៉ង់ ក្នុងនាមជាក្បាលម៉ាស៊ីនក្នុងអឺរ៉ុប នឹងជំរុញការអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី រវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA)។

អញ្ជើញជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់ លោក Andreas Michaelis បានសម្តែងនូវការរីករាយចំពោះការវិវឌ្ឍន៍ជាវិជ្ជមាននៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់ ដោយបានអះអាងថា អាល្លឺម៉ង់នឹងត្រៀមខ្លួនជាស្រេច រួមជាមួយវៀតណាមដើម្បីខិតខំជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអោយមានការអភិវឌ្ឍ នៅកម្រិតខ្ពស់ និងប្រកបដោយប្រសិទ្ធភាពជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ